នៅក្នុងរូបដែលបានបង្ហាញ យើងមានសន្លឹកបៀរលេខ ៨ ចំនួន ៤ ប្រភេទផ្សេងៗពីគ្នា។ តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញឲ្យអ្នកបានដឹងពីរឿងអ្វីដែលនឹងកើតឡើងទៅលើអ្នកនៅពេលខាងមុខ៖
សន្លឹកបៀរទី ១
នៅពេលខាងមុខនេះ អាចនឹងកើតមានរឿងរ៉ាវស្មុគស្មាញសម្រាប់អ្នកដែលទាមទារឲ្យអ្នកធ្វើការសម្រេចចិត្តជាចាំបាច់។ ជាសារណែនាំសម្រាប់អ្នក ចូរគិតពីបច្ចុប្បន្នភាពជាធំ ហើយកុំគិតពីរឿងរ៉ាវអតីតកាលដែលបានកន្លងហួសទៅហើយ។
គិតឲ្យច្បាស់មុននឹងធ្វើការសម្រេចចិត្ត ស្តាប់បេះដូងនិងខួរក្បាលរបស់អ្នក ៥០/៥០ ហើយផ្តល់អាទិភាពទៅលើរឿងដែលចាំបាច់ជាមុន។ យើងជឿថាការសម្រេចចិត្តខាងមុខនេះ នឹងក្លាយជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជួយឲ្យជីវិតអ្នកល្អប្រសើរជាងមុន។
សន្លឹកបៀរទី ២
អ្នកមិនទាន់អាចផ្តល់គ្រប់យ៉ាងដែលល្អបំផុតចំពោះគ្រួសាររបស់អ្នកនៅឡើយ ហើយដោយសារផ្តោតលើគោលដៅខ្លាំងពេក វាក៏បានធ្វើឲ្យអ្នកកាន់តែឆ្ងាយពីគ្រួសារ។
យ៉ាងណាវាមិនរហូតនោះទេ ហើយអ្នកក៏មិនបានធ្វើខុសនោះដែរ។ នៅពេលខាងមុខនេះ រឿងរ៉ាវដែលអ្នកចង់បាន នឹងកើតឡើងជាផ្លែផ្កាបណ្តើរៗហើយ រួចក៏ដល់ពេលដែលអ្នកត្រូវផ្សារភ្ជាប់ទំនាក់ទំនងរវាងខ្លួនឯងទៅនឹងក្រុមគ្រួសារឲ្យបានល្អជាងមុន ហើយត្រូវចាំថាគ្មាននរណាស្រលាញ់យើងជាងគ្រួសាររបស់យើងឡើយ។
សន្លឹកបៀរទី ៣
ទំនាក់ទំនងរបស់អ្នករវាងនរណាម្នាក់ អាចនឹងធ្វើឲ្យអ្នកឈឺចាប់នៅពេលខាងមុខ វាក៏ជាសញ្ញានៃមេរៀនដែលចង់សាកល្បងការអត់ធ្មត់របស់អ្នក។ ក្រោយឆ្លងកាត់រឿងនេះហើយក៏នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចាស់ទុំជាងមុនផងដែរ។
សន្លឹកបៀរទី ៤
ពីរបីថ្ងៃខាងមុខនេះ អ្នកនឹងបានជួបទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម អាចថាដៃគូនឹងធ្វើរឿងល្អមួយសម្រាប់អ្នក ហើយនឹងបង្ហាញច្បាស់ថា ទំហំក្ដីស្រលាញ់របស់គេមកលើអ្នកជ្រាលជ្រៅកម្រិតណា។
ប្រសិនអ្នកមិនទាន់ដៃគូទេ នោះក៏អាចជាជួបមនុស្សថ្មីណាម្នាក់ចូលមកក្នុងជីវិត ហើយគេនឹងរង្គើបេះដូងអ្នកឲ្យរសើប ហើយទទួលបានបទពិសោធន៍ថ្មីក្នុងជីវិត។ ប៉ុន្តែមុនសម្រេចចិត្តថាយកគេឬអត់ ត្រូវមើលឲ្យបានល្អិតល្អន់ផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក