ភ្នំពេញ ២១ មិថុនា ២០២១ - បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្មដែលប្រកបដោយនវានុវត្តភាពក្នុងកម្មវិធី SmartSpark រួចមក ក្រុម Ad-Fiden ត្រូវបានប្រកាសជាអ្នកជ័យលាភីក្នុងកម្មវិធី SmartSpark ជំនាន់ទី7 (ទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព) ក្នុងចំណោមក្រុម ចំនួន៧ដទៃទៀត។ ហើយរង្វាន់ដែលពួកគាត់ទទួលបាននោះគឺ ទឹកប្រាក់ចំនួន ៣,០០០ ដុល្លាពី Smart Axiata ដើម្បីចាប់ផ្តើមអាជីវកម្មបង្កើតថ្មីរបស់ពួកគេ។
SmartSpark គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិន ដែលរៀបចំដោយ Smart Axiata និង Impact Hub Phnom Penh ក្នុងគោលបំណងគាំទ្រដល់សហគ្រិនសង្គម ដែលមានអាជីវកម្មរួមចំណែកដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល (SDGs) ទាំង១៧គោលដៅផងដែរ ។
ការសហការនេះគីជាផ្នែកមួយនៃ កម្មវិធីដែលមានរយៈពេលបីឆ្នាំ ដែលមានកម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គមដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់កម្មវិធី SmartSpark ជំនាន់ទី៧ នេះគឺត្រូវបានផ្តោតទៅលើគំនិតអាជីវកម្មដែលទាក់ទងទៅនឹងទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព ដែលស្របតាមគោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ គោលដៅទី១១ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព គោលដៅទី១២ការប្រើប្រាស់និងការផលិតដោយទទួលខុសត្រូវ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
Ad-Fiden គឺជា កម្មវិធីទូរស័ព្ទដែលផ្តល់នូវព័ត៌មានប្រកបដោយតម្លាភាពនៃផលិតផលអាហារ និងភេសជ្ជៈដែលផលិតនៅក្នុងស្រុកទៅដល់អ្នកប្រើប្រាស់និងភ្ជាប់អ្នកផលិតក្នុងស្រុកទៅអ្នកជំនាញខាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ចំណីអាហារ និងទីផ្សារ និងយីហោ។
កញ្ញា ម៉ៅ សុជាតា សហស្ថាបនិកនៃ Ad-Fiden បានថ្លែងថា ៖ “ដំបូងឡើយ ក្រុមការងាររបស់យើងផ្តោតការងារសំខាន់ក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែគំនិតអាជីវកម្មរបស់យើងពុំទាន់គ្រប់លក្ខណៈនៅឡើយទេ។
ហើយក៏សូមអរគុណដល់កម្មវិធី SmartSpark ដែលធ្វើឲ្យយើងមានឱកាសទទួលបានការបណ្តុះបណ្តាលពី គំរូអាជីវកម្ម ការស្រាវជ្រាវទីផ្សារ យុទ្ធសាស្រ្តទីផ្សារ និងវគ្គសិក្សាសំខាន់ៗផ្សេងទៀតដែលអាចអោយយើងអភិវឌ្ឍគំនិតកាន់តែប្រសើរនិងមានឥទ្ធិពលកាន់តែធំនៅក្នុងសង្គម។ កម្មវិធី SmartSpark ពិតជាអស្ចារ្យណាស់សម្រាប់ជួយសហគ្រិនសង្គមឱ្យមានឥទ្ធិពលវិជ្ជមានកាន់តែធំនៅក្នុងសង្គម។”
កញ្ញា ណារ៉ា សុខេម៉ា គ្រូបណ្តុះបណ្តាល និងទីប្រឹក្សាកម្មវិធី នៅ Impact Hub Phnom Penh បានថ្លែងថា ៖ “ចាប់តាំងពីរដូវកាលទី១ រហូតដល់រដូវកាលទី៧នេះ កម្មវិធី SmartSpark បានបណ្តុះបណ្តាលសហគ្រិនចំនួន ១៧៦នាក់ ក្នុងនោះក៏មានស្រ្តី ៥៣% ព្រមទាំងគាំទ្រគំនិតអាជីវកម្មជាង ៥៣ រួចមកហើយ។ ពួកយើងពិតជាមានមោទនភាពបំផុតចំពោះស្មារតីការតស៊ូព្យាយាម និងទេពកោសល្យរបស់សហគ្រិនសង្គមវ័យក្មេង ដែលមានការខិតខំប្រឹងប្រែងដោះស្រាយនូវបញ្ហាសង្គមតាមរយៈគំនិតនវានុវត្តន៏របស់ពួកគេ។”
លោក Thomas Hundt (ថូម៉ាស ហ៊ុន) បានមានប្រសាសន៍ថា ៖ “យើងពិតជាមានមោទនភាពណាស់ខណៈពេលដែលសហគ្រិនវ័យក្មេងបានផ្ដោតចំណាប់អារម្មណ៍របស់ខ្លួនទៅលើបញ្ហាផ្សេងៗដែលប្រឈមមាននៅក្នុងសង្គម។
គំនិតទាំងនេះប្លែកពីគ្នា ហើយមានដូចជា ការផ្ដោតទៅលើចំណីសត្វ ទៅកាន់ការបង្កើតឡើងនូវការធ្វើទីផ្សារនិង ផ្សាយពាណិជ្ជកម្មបែបមិនប៉ះពាល់ដល់បរិស្ថាន និងការស្វែងរកវិធីធ្វើម្ហូបបែបថ្មី សហគ្រិនដែលបានចូលរួមកម្មវិធី SmartSpark បន្តធ្វើឲ្យយើងមានភាពភ្ញាក់ផ្អើលតាមរយៈទេពកោសល្យនិងជំនាញរបស់ពួកគេក្នុងការប្រើបា្រស់បច្ចេកវិទ្យាដើម្បីជួយនូវសហគមន៍ដែលមិនទាន់មានភាពជឿនលឿន។
បេសកកម្មរបស់ ក្រុមហ៊ុន Smart គឺជួយឲ្យគំនិតច្នៃប្រឌិតទាំងអស់នេះក្លាយជាការពិត ដោយផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកម្មវិធីអភិវឌ្ឍដូច SmartSpark។ គំនិតដំណោះស្រាយទាំងអស់ដែលបានធ្វើបទបង្ហាញនៅ SmartSpark ជំនាន់ទី 7 នេះគឹសុទ្ធតែមានសក្ដានុភាពក្នុងការជួយបង្កើនឡើងនូវគុណភាពនៃជីវិតសម្រាប់ប្រជាជនជាច្រើនសហគមន៍។”
បន្ទាប់ពីកម្មវិធី SmartSpark Pitching Night នេះ ក្រុមទាំង៨ដែលបានចូលវគ្គបណ្តុះបណ្តាលក៏នៅតែទទួលបានការ គាំទ្រ និងបណ្តាញទំនាក់ទំនងរបស់ Impact Hub Phnom Penh ក្នុង Hub Entrepreneurs Club ដែលជាបណ្តាញ សហគ្រិន និងអ្នកដឹកនាំដទៃទៀតផងដែរ។
ក្រុមទាំង៧ទៀតដែលបានចូលរួមកម្មវិធីមានដូចជា៖
• ECOBuddy គឺជាកម្មវិធីទូរស័ព្ទដែលជម្រុញ និង សម្រួលការរស់នៅបែបបៃតងឱ្យកាន់តែងាយស្រួលនិងសប្បាយរីករាយ តាមរយៈការលេងហ្គេមបេសកកម្មបៃតង (Eco-challenge) ព្រមទាំងមានE-bot ដ៏រួសរាយរាក់ទាក់។ អ្នកក៏អាចទិញផលិតផលដែលល្អសម្រាប់បរិស្ថាននិងមានគុណភាពខ្ពស់ ព្រមទាំងបង្កេីតទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកដែលស្រលាញ់បរិស្ថានដូចអ្នកដែរ (Eco-Community)។
• Pawsome Kh ជារូបមន្តចំណីសត្វថ្មី សម្បូរជីវជាតិ ល្អសម្រាប់សុខភាពសត្វចិញ្ចឹមរបស់អ្នក និង ល្អសម្រាប់បរិស្ថាន។
• E-Piller មានគោលបំណងក្នុងការបង្កើតនូវប្រអប់ឆ្លាតវៃ ដែលមានតួនាទីជួយដាស់តឿនរំលឹកមនុស្សចាស់ក៏ដូចជាអ្នកជំងឺឲ្យទទួលទានថ្នាំបានទៀងទាត់ពេលវេលា។
• Your Space គឺជាកម្មវិធីទូរស័ព្ទមួយដែលបង្ហាញអ្នកពីទីតាំងទំនេរដើម្បីជួយអ្នកក្នុងការស្វែងទីតាំងចំណតដែលមានសុវត្ថិភាព តម្លៃសមរម្យ និងនៅជិតអ្នកបំផុត។
• Agora គឺជាភ្នាក់ងារទីផ្សារដែលផ្តល់សេវាកម្មល្អនិងមានតម្លៃសមរម្យដើម្បីជួយឱ្យអាជីវកម្មបៃតងមានភាពរីកចម្រើន។
• KruoSa ផ្តោតទៅលើការកែច្នៃអាហារ ដោយការផលិតនូវនំបញ្ចុកខ្មែរដោយមានគុណភាពខ្ពស់និងអាចរក្សាទុកបានយូរដោយផ្តល់ជូននូវជម្រើសផ្សេងៗគ្នានៃរូបមន្តក្នុងតំបន់ក៏ដូចជារសជាតិបែបខ្មែរ។
• Housing Mate គឺជាសេវាកម្មប្រឹក្សាយោបល់ដើម្បីជួយអ្នក រចនា តុបតែង ឬសាងសង់ផ្ទះ ឬការិយាល័យដែលមានការយកចិត្តទុកដាក់លើបរិស្ថាន។
ចូលរួមជាមួយពួកយើងដើម្បីបញ្ជេញគំនិតអាជីវកម្មដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់សង្គម និងបរិស្ថានយើង។ សូមតាមដានព័ត៍មានតាមរយៈ Impact Hub Phnom Penh ឬ Smart For Cambodia ដើម្បីចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៨។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
លោក ថាវ សុងហួរ
ទូរស័ព្ទ៖ 078 439 994
អីុមែ៉ល៖ [email protected]
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ [email protected]