អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនោរ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អ្នក​អាច​ដឹង​មុន ដើម្បី​រក​វិធី​ទប់ស្កាត់​និង​ព្យាបាល។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​អ្នក​កត់​សម្គាល់​មើល​នូវ ៤ ចំណុច ដើម្បី​យក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖

៤) គេង​ហៀរ​ទឹក​មាត់

1

បើ​យូរៗ​ម្តង​មិន​អី​ទេ តែ​បើ​ក្លាយ​ជា​ទម្លាប់ ពេល​អ្នក​គេង​ចំហៀង​ឬ​គេង​ធម្មតា​នោះ វា​គឺ​ជា​រោគសញ្ញា​ព្រមាន​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ច្បាស់​ណាស់។ ស្ថានភាព​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​អ្នក​រមែង​ហៀរ​ទឹក​មាត់​ចេញ​មក។

៣) ហូរ​ឈាម​ច្រមុះ​នៅ​ពេល​គេង

2

នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ស្ងួត​អ្នក​អាច​ហូរ​ឈាម​ច្រមុះ តែ​បើ​ត្រឹម​តែ​ការ​គេង​ក្នុង​បន្ទប់​ធម្មតា គ្មាន​សីតុណ្ហភាព​ក្តៅ​អី​ផង​នោះ ហើយ​អ្នក​នៅ​តែ​មាន​អាការៈ​ហូរ​ឈាម​ចេញ​ពី​ច្រមុះ នោះ​ជា​រឿង​ដែល​ត្រូវ​តែ​បារម្ភ។

ការ​ហូរ​ឈាម​ពី​ច្រមុះ បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ចុះ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​ដាច់​រហែក​សរសៃឈាម​តូចៗ​នៃ​ច្រមុះ។

២) ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​គេង

3

ការ​ឈឺ​ផ្នែក​ក្បាល ដូច​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ ឬ​មាន​អ្វី​មួយ​ធ្ងន់​ក្នុង​ក្បាល កំឡុង​ពេល​អ្នក​គេង គឺ​ពិបាក​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ណាស់។ ពេល​ខ្លះ​ទៅ​អាច​ធ្វើ​ឲ្យ​អ្នក​សុខៗ​ក៏​កន្រ្តាក់​ប្រកាច់ ហើយ​សន្លប់​ក៏​មាន។

រោគ​សញ្ញា​ទាំង​នេះ​ក៏​ត្រូវ​តែ​ប្រញាប់​ទៅ​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ដែរ ហើយ​មិន​ត្រូវ​អូសបន្លាយ​យូរ​នោះ​ទេ។

១) ស្ពឹក​អវយវៈ​នៅ​ពេល​គេង

4

អវយវៈ​រាងកាយ​មួយ​ចំនួន​បាន​ស្ពឹក​ស្រពន់​រើ​លែង​រួច ដូច​ជា​ស្ពឹក​មុខ អណ្តាត ដៃ និង​ជើង។ ត្រង់​ចំណុច​នេះ​គឺ​ជា​សញ្ញា​ត្រូវ​ប្រយ័ត្នប្រយែង​ខ្ពស់​ហើយ ព្រោះ​វា​ជា​ការ​ព្រមាន​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក