ជ្រើសរើសកាបូបដៃមួយដែលអ្នកចូលចិត្ត ឬកំពុងតែប្រើ ដើម្បីដឹងថា អ្នកជាមនុស្សបែបណាជាមួយនឹងរឿងលុយកាក់ ចេះចាត់ចែងទុកដាក់របៀបណាដែរ?
1. ហោប៉ាវខោ
បើអ្នកតែងតែចូលចិត្តទុកលុយតែក្នុងហោប៉ាវខោ នេះបង្ហាញថា អ្នកជាមនុស្សដែលមានភាពសាមញ្ញបំផុត មិនចូលចិត្តកាន់កាបូបរញ៉េរញ៉ៃ អ្វីដែលសំខាន់ អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវិធីនេះបង្ហាញថា អ្នកមិនត្រូវការដាក់លុយច្រើនតាមខ្លួនឡើយ ត្រូវការប៉ុនណា អ្នកដាក់តាមហោប៉ាវប៉ុណ្ណឹង ព្រោះអ្នកទុកលុយកាក់របស់អ្នកនៅកន្លែងផ្សេងៗ ការដែលអ្នកធ្វើបែបនេះ គឺដើម្បីការពារកុំឱ្យជនឆ្លៀតឱកាស ឬជ្រុះបាត់កាបូបលុយ បើបាត់ គឺអស់ហើយ។
2. កាបូបផ្កាភ្លើង
អ្នកមិនត្រឹមតែមានគំនិតច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏មានការស្រមើលស្រមៃដ៏អស្ចារ្យផងដែរ។ អ្នកជាប្រភេទមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន និងអាចមើលឃើញពីភាពខ្លាំងរបស់អ្នកដទៃ។ យុវវ័យ និងភាពស្វាហាប់ អ្នកតែងតែមានពេញមួយជីវិត។ អ្នកតែងតែមានសុទិដ្ឋិនិយមចំពោះគ្រប់ស្ថានភាព មិនថាជីវិតអាក្រក់យ៉ាងណាក៏ដោយ។
3. កាបូបធ្វើដំណើរ
អ្នកជាប្រភេទមនុស្សដែលចូលចិត្តធ្វើដំណើរ មានមហិច្ឆតា និងការសម្រេចចិត្តខ្ពស់នៅពេលចាំបាច់។ ដរាបណាអ្នកចង់បានអ្វីមួយ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចវា។ អ្នកតែងតែព្យាយាមតាមដាន និងធ្វើតាមផែនការរបស់អ្នក ការបាត់បង់ការគ្រប់គ្រងគឺជាអ្វីដែលគួរឱ្យខ្លាចសម្រាប់អ្នក។ អ្នកមានសមត្ថភាព និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
4. កាបូបលុយកាតឥណទាន
អ្នកជាប្រភេទមនុស្សដែលចូលចិត្តបង្រួម ដូច្នេះជំនួសឱ្យការយកសាច់ប្រាក់ដាក់តាមខ្លួន អ្នកនឹងដាក់ទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ទៅក្នុងកាត។ ស្ទើរតែរាល់ប្រតិបត្តិការទាំងអស់នៅក្នុងជីវិត គឺអ្នកកំពុងប្រើកាត។ អ្នកខ្លះទៀតគិតថាអ្នកជាមនុស្សខ្វះខាតលុយកាក់ ប៉ុន្តែតាមពិតអ្នកមានជាងពួកគេគិតទៅទៀត។
5. កាបូបដែលអាចបត់ចូលគ្នាបាន
អ្នកចូលចិត្តកាបូបដែលអាចបត់បានយ៉ាងសាមញ្ញ ដោយសារតែភាពងាយស្រួល។ វាជាប្រភេទកាបូប ដែលអាចបត់ដាក់ក្នុងហោប៉ាវបាន នេះក៏បង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានរបៀបរស់នៅសេរី ស្អប់ខ្ពើមខ្លាំងនូវការប្រកួតប្រជែង ហើយមិនដែលចង់ចូលរួមក្នុងទីផ្សារ ឬរឿងស្មុគស្មាញឡើយ។ ដូច្នេះអ្នកគួរតែបង្រួមអប្បបរមានូវអ្វីៗដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវអ្វីដែលអ្នកកំពុងធ្វើ។
6. កាបូបវែង និងមានគន្លឹះកិប
អ្នកគឺជាប្រភេទមនុស្សដែលរស់នៅដើម្បីមានផែនការ និងអនុវត្តគោលដៅដែលបានកំណត់យ៉ាងហ្មត់ចត់។ អ្នកចូលចិត្តអ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងលំដាប់ត្រឹមត្រូវ និងដំណើរការ។ នៅពេលដំណាលគ្នា អ្នកស្អប់ការរំខាន ឬចូលក្នុងស្ថានភាពដែលមិនបានមើលឃើញទុកជាមុន៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok