កម្ពុជាអាចនឹង​លេង​វគ្គជម្រុះ World Cup 2022 ក្នុង​ទឹក​ដីកណ្ដាល បើ​ AFC សម្រេច​បែបនេះ​មែន

តាមប្រភពផ្លូវការ​មួយក្នុង​សហព័ន្ធកីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ធ្វើការ​ជួប​ប្រជុំមួយ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ បង្ហាញ​អំពី​ការ​សម្រេច​ចិត្ត​មួយចំនួន​ហើយ​ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​អាច​ប្ដូរ​ទៅ​លេង​នៅ​ទឹក​កណ្ដាលប្រសិន​បើ AFC ប្រកាសជាផ្លូវការ​នូវ​ការ​ផ្លាស់ប្ដូរមួយចំនួន។

EEBKtT5U8AAejKa

ប្រភពដដែលបញ្ជាក់ថា​ AFC នឹង​ធ្វើ​ការ​ប្រជុំ​មួយ​ដោយ​លើក​យក​របៀបវរៈមួយចំនួន​មក​និយាយ​ ដែល​មាន​ដូចជាការ​ពន្យារពេល​ប្រកួតវគ្គ​ជម្រុះ FIFA World Cup 2022 & AFC Asian Cup 2023 ដែល​លេង​ក្នុង​ខែ​មីនាខាងមុខនេះ​លើក​ទៅ​លេង​នៅ​ខែមិថុនាវិញ​ជាដើម។

Screenshot_2

ខាងក្រោម​អាច​ជាចំណុច​មួយចំនួនដែល​លើក​មកនិយាយ​នៅ​ថ្ងៃ​ស្អែក៖

-ការ​ប្រកួត​ទាំងអស់​ក្នុង​មីនា ​នឹង​លើក​ទៅខែ​មិថុនា​ហើយ​លេង​នៅ​ក្នុង​ទឹកដីកណ្ដាល។

-ការ​ប្រកួត​វគ្គ​ជម្រុះជុំគ្នាមួយសម្រាប់ពាន​រង្វាន់ 2022 World Cup and the 2023 AFC Asian Cup នឹង​លេង​ចាប់​ពី​ថ្ងៃ​ទី៣១​ខែឧសភា​ដល់​ថ្ងៃ​ទី​១៥​ខែមិថុនាឆ្នាំ២០២១។

EEBKuUiU8AATX3P

តាម​កាលវិភាគ​ចាស់ ក្រុមជម្រើស​ជាតិ​កម្ពុជា​នៅ​សល់​ការ​ប្រកួត៣​ទៀត​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះបារ៉ែន ហើយត្រឡប់​មក​កាន់​ពហុ​កីឡដ្ឋានជាតិ​វិញ​ត្រៀម​ទទួល​ជម្រើស​ជាតិ​អ៊ីរ៉ង់។ រួច​ហើយ​!ប្រកួតចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ដំណើ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់។ តែ​យ៉ាងណា! យើង​មិន​ទាន់ដឹង​ថា តើ​ប្រទេស​ណា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ទឹក​ដី​កណ្ដាល​នោះ​ទេ៕

JaYGZbUHWtSBX1Fme5XS