ចង់បានមនុស្សល្អ ឬក៏មនុស្សដែលសក្តិសម?

ពេលខ្លះ ការដែលមានស្នេហា មិនខុសពីការដែលជ្រើសស្បែកជើងយកមកពាក់នោះឡើយ ស្បែកជើងខ្លះ ស្អាតណាស់ សក្តិសមនឹងយើងណាស់ តែវាបែរជាមិនត្រូវនឹងជើងយើងទេ ពេលដែលពាក់វាទៅ មានតែការឈឺចាប់ របក រលាត់ស្បែកតែប៉ុណ្ណោះ មិនខុសអីពីមនុស្សខ្លះ មើលទៅគេស្អាត ហើយសក្តិសមនឹងយើង ទាំងឋានៈ រូបរាង ទ្រព្យសម្បត្តិ ចំណេះដឹង និងស្ថានភាពគ្រួសារ តែផ្ទុយទៅវិញ គេមិនមែនជាមនុស្សល្អ ដែលអាចឱ្យយើងរួមដំណើរជីវិតជាមួយនោះឡើយ។

127764216_715756166024716_511187183395151328_o

យ៉ាងណាមិញ ការជ្រើសរើសដៃគូជីវិតវាជារឿងដែលសំខាន់ សួរថាតើយើងចង់បានមនុស្សបែបណាមកធ្វើជាដៃគូជីវិត គួរយកមនុស្សដែលសក្តិសមនឹងយើង ឬមនុស្សដែលល្អនឹងយើង?

វាមិនមែនជារឿងដែលងាយស្រួលឡើយ មានមនុស្សខ្លះ ទោះស្គាល់យូរ ឬទាក់ទងគ្នាយូរយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចដឹងបានដដែលថា គេជាមនុស្សបែបណា មនុស្សខ្លះ អាចល្អនឹងយើងត្រឹមតែមួយរយៈដំបូង ឬរយៈពេលខ្លះដែលគេស្រឡាញ់យើងតែប៉ុណ្ណោះ។

128009743_716076745992658_6511934159721911583_n

ចំណែកមនុស្សខ្លះទៀត ទោះរបៀបនៃការរស់នៅ ឬរបៀបនៃការប្រើជីវិតរបស់គេ មើលទៅសក្តិសមនឹងយើងខ្លាំងប៉ុនណា ក៏មិនប្រាកដថា គេពិតជាដៃគូដ៏ល្អរបស់យើងនោះឡើយ ដូច្នេះ មុននឹងជ្រើសយកនរណាម្នាក់មករួមដំណើរពាក់កណ្ដាលជីវិតជាមួយ គួរតែសួរខ្លួនឯងឱ្យបានច្បាស់ កុំឱ្យស្ដាយក្រោយឱ្យសោះ។

128062412_716076769325989_4527998315886985686_o

ជ្រើសយកមនុស្សដែលសក្តិសម គេអាចសមនឹងយើងត្រឹមតែរូបរាង មុខមាត់​ ទ្រព្យសម្បត្តិ ឬចំណេះដឹងប៉ុណ្ណោះ តែបើជ្រើសយកមនុស្សដែលល្អ មនុស្សដែលស្រឡាញ់យើងពិត ធានាថា ការស្រឡាញ់ដែលចេញពីចិត្ត អាចឱ្យគេហ៊ានលះបង់ជីវិតដើម្បីយើងក៏ថាបានដែរ។

128067410_716076755992657_2500167108011916180_n

កុំព្រោះតែមុខមាត់​ ទ្រព្យធន យសសក្តិ ក្រុមគ្រួសារ ធ្វើឱ្យអ្នកសម្រេចចិត្តជ្រើសយកភាពសក្តិសមមកជំនួសឱ្យសេចក្ដីល្អពិតប្រាកដ ភាពសក្តិសម ពុំអាចឱ្យអ្នកមានសេចក្ដីសុខ ឬសុភមង្គលបានឡើយ ហើយក៏មិនគួរជ្រើសយកដៃគូ ឬបោះបង់ដៃគូដែលអ្នកគិតថាល្អ ព្រោះតែការយល់ឃើញ ឬការគិតរបស់អ្នកដទៃនោះទេ៕

128121367_715700559363610_6996875658375282661_o

អត្ថបទ ៖ ភី​ អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: