នៅក្នុងគ្រួសារមួយបើចង់ឱ្យជីវិតប្ដីប្រពន្ធមានភាពល្អប្រសើរ មានក្ដីសុខ និងសន្តិភាព វាក៏អាស្រ័យលើភរិយាអាចយល់កិច្ចការរាក់ជ្រៅ អ្វីដែលសំខាន់គឺមិនត្រូវបង្ខំស្វាមីឱ្យធ្វើរឿងទាំង៣ចំណុចនេះដើម្បីខ្លួនឡើយ។
១. បង្ខំឱ្យគាត់ផ្លាស់ប្តូរ
ស្ត្រីជាច្រើនមានភាពរឹងចចេសពេក ដោយគិតថាពួកគេអាចផ្លាស់ប្តូរបុរសជាដៃគូបាន។ តែការពិតមនុស្សផ្លាស់ប្តូរតែពេលណាដែលគេចង់តែប៉ុណ្ណោះ។ ហើយបុរសក៏មិនមានករណីលើកលែងដែរ។ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរអ្នកដទៃបន្ទាប់មកអ្នកត្រូវចាប់ផ្តើមជាមួយខ្លួនអ្នកជាមុនសិន។ ការផ្លាស់ប្តូរចាប់ផ្តើមដោយខ្លួនឯង អ្នកមិនមានសិទ្ធិផ្លាស់ប្តូរនរណាម្នាក់ក្រៅពីខ្លួនអ្នកទេ ហើយនៅពេលដែលអ្នកដឹងរឿងនេះជីវិតរបស់អ្នកនឹងកាន់តែរីករាយ។
២. បង្ខំគាត់ឱ្យយល់ចិត្តរបស់អ្នក
ស្ត្រីផ្តល់រង្វាន់ដល់វិចារណញាណល្អិតល្អន់ និងការយល់ដឹងពីអារម្មណ៍របស់អ្នកដទៃ។ឮ ប៉ុន្តែបុរសភាគច្រើនមិនដូចមនុស្សស្រីនោះឡើយ។ ប្រសិនបើអ្នកមានគំនិតមិនច្បាស់ ហើយរំពឹងថាស្វាមីរបស់អ្នកនឹងយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងគំនិតរបស់អ្នក នោះវាមិនអាចទៅរួចទេ។ ដូច្នេះមនុស្សស្រីកុំព្យាយាមបង្កើតអារម្មណ៍ច្រើនពេកដើម្បីឱ្យប្ដីរបស់អ្នកមកសិក្សាពីចិត្តគំនិតអ្នក រឿងដែលល្អបំផុតគឺ ប្រឈមមុខ និងនិយាយការពិតពីអារម្មណ៍របស់ដោយត្រង់ៗតែម្ដងទៅ កុំបូរបាច់វែងឆ្ងាយពេក។
៣. បង្ខំឱ្យគាត់ជ្រើសរើសរវាងអ្នក និងគ្រួសាររបស់គាត់
សម្ដីដែលបុរសមិនចង់ស្តាប់បំផុតនោះគឺ អ្នកជ្រើសរើសខ្ញុំ ឬគ្រួសាររបស់អ្នក។ ដើមឡើយគាត់ជាមួយម្តាយរបស់គាត់មានតែម្នាក់គត់ហើយប្រពន្ធ ឬអ្នកស្រលាញ់អាចជំនួសពួកគេទាំងអស់។ ដូច្នេះប្រសិនបើស្ត្រីជម្រុញខ្លាំងពេក អ្នកដែលចាញ់នៅទីបញ្ចប់គឺមានតែអ្នកប៉ុណ្ណោះ។ ជ័យជម្នះលើក្រុមគ្រួសារប្តីរបស់អ្នកមិនមែនជាអ្វីដែលរុងរឿងទេ។ បុរសដែលហ៊ានចាកចេញពីគ្រួសារក៏មិនប្រាកដថាជាបុរសល្អដែរ។ ដូច្នេះនៅពេលដែលស្ត្រីធ្វើឱ្យគាត់ជ្រើសរើសរវាងម្តាយ និងប្រពន្ធ វាដូចជាជម្រុញឱ្យអាពាហ៍ពិពាហ៍ឈានដល់ទីបញ្ចប់អ៊ីចឹងដែរ៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)