វាពិបាកណាស់ ដែលស្វែងរកអ្នកដែលរួមសុខទុក្ខ ស្រលាញ់អ្នក និងនៅក្បែរគ្នា នៅពេលដែលស្ថិតនៅក្នុងស្ថានភាពក្រលំបាក ហើយប្រសិនជារកបានមនុស្សដែលស្រលាញ់អ្នក និងតស៊ូស្មោះស្ម័គ្រនឹងគ្នា កាន់ដៃគ្នារហូតទទួលបានជោគជ័យនៅក្នុងជីវិតកាន់តែពិបាករកទៅទៀត។
តែយ៉ាងណាមិញ ក៏មានគូស្នេហ៍ជាច្រើនដែលស្រលាញ់គ្នាពិត តស៊ូរហូតទទួលបានជោគជ័យនៅក្នុងជីវិតស្នេហាដែរ ដោយក្នុងនោះថ្មីៗនេះមានគូស្នេហ៍ប្តីប្រពន្ធមួយគូទៀតហើយ បានបង្ហាញពីប្រវត្តិតស៊ូរបស់ស្នេហារបស់ខ្លួនពិត ដែលតស៊ូស្រលាញ់គ្នារហូតដល់ទៅ១៣ឆ្នាំ តាំងពីលំបាក រហូតទទួលបានផ្លែផ្កានៅក្នុងជីវិតគួរឱ្យសរសើរមែនទែន។
តាមរយៈគណនីហ្វេសប៊ុក Pich Pich បានរៀបរាប់ថា៖ « ដី ផ្ទះ ឡាន ពួកយើងមានអស់ហើយ ក៏នៅតែបន្តក្ដីស្រមៃ 🦾បន្តទៀត ទាំងនេះគ្រាន់ជាក្ដីប្រាថ្នា😘 នៅតែក្ដីស្រមៃទៀតទេ🛫 អរគុណសំរាប់ការមើលងាយ គេថាភាពជោគជ័យ របស់យើងមិននៅលើមាត់អ្នកដទៃ
តែសំរាប់យើងទាំង២គិតថា អ្នកកាន់តែថា កាន់តែមើលងាយ ឈ្នានីស ច្រណែនខ្ញុំ ខ្ញុំរឹតតែខំ ជិវិតខ្ញុំកើតមកពិបាក ក្រ ចឹងហើយខ្ញុំមិនដេកចាំសំណាងធ្លាក់ពីលើមេឃមកទេ មិនមានម៉ែឪចាំផ្គត់ផ្គង់ទេ។ វាកើតចេញពីការ តស៊ូ របស់យើង អរគុណដែលខំច្រណែនឈ្នានីសខ្ញុំ អោយខ្ញុំកាន់តែខំមិនរាលថយ។ អ្នកឈ្នានីខ្ញុំ ខ្ញុំរឹតតែមានកំលាំងក្នុងការតស៊ូ🦾 25 ឆ្នាំសល់បានតែប៉ុនិង វាមិនច្រើនតែជាញើសឈាម❤️
ស្រលាញ់គ្នា តស៊ូជាមួយគ្នា ផ្ដលភាពសំខាន់អោយគ្នាទើបជិវិតគូរមានសុភមង្គល ញុមស្រលាញគ្នា 13ឆ្នាំហើយ មិនមែនមិនធ្លាប់ដួលទេតែខំប្រឹងឈរឡើងវិញ គ្មានដើមរកសុី ធ្វើការអោយគេយកលុយសន្សំមកធ្វើដើម មាន ដើម 200$ យកមករកសុី ដល់រាល់ថ្ងៃ ខំធ្វើការផង រកសុីផង សឹងតែគ្មានពេលសំរាក » ។
នេះពិតជាគូស្នេហ៍ដែលគួរឱ្យសរសើរ និងយកតម្រាប់តាមមែន ដែលហ៊ានពុះពារច្រើនឆ្នាំដើម្បីជីវិតគ្រួសាររបស់ខ្លួន៕