សែរាជវង្ស ព្រះនាង តូច នរោត្តម ជេនណា បានក្លាយទៅជាសែរាជវង្សដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រោះទោះជាទ្រង់មានព្រះជន្មក្មេងខ្ចីពិតមែនក្តី តែ ព្រះនាងតូច នរោត្តម ជេនណា ពិតជាមានសមត្ថភាព និងទេពកោសល្យមិនធម្មតានោះឡើយ ទាំងសិល្បៈបែបបុរាណ សម័យ ផ្នែកសម្តែង និងចម្រៀងជាច្រើនភាសា ហើយទៅអនាគតព្រះនាងតូចអាចនឹងក្លាយជាសែរាជវង្សដំបូងគេដែលពេញដោយសមត្ថភាពសិល្បៈគ្រប់ទម្រង់ដ៏ល្បីល្បាញផងដែរ។
នៅក្នុងនោះថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា ស្រាប់តែបានបញ្ចេញបទចម្រៀងថ្មីដែលច្រៀងឡើងវិញពីបទសម័យដើម ជាសំនៀងដើមរបស់ បិតាអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា « មើលប្រុសល្ងង់» ដែលកំពុងតែល្បីនៅក្នុងបណ្តាញសង្គម TikTok ។ តែទោះជាមួយនឹងបទចម្រៀងដែលធ្វើភ្លេងថ្មីក៏ពិតមែនតែ ព្រះនាងតូច នរោត្តម ជេនណា ពិតជាមានសំនៀងក្រអួនក្រអៅខ្លាំងណាស់ ។
គួរឱ្យដឹងផងដែរថា បទចម្រៀង « មើលប្រុសល្ងង់» មួយបទនេះបានផ្តិតយកទេសភាពយ៉ាងស្រស់ស្អាតនៅឧទ្យានជាតិគីរីរម្យ ដោយព្រះនាងតូច នរោត្តម ជេនណា បានបកស្រាយ និងសម្តែងផ្ទាល់ជាមួយនឹងតារាចម្រៀងប្រុស ណារ៉ុង ហើយកំពុងតែទទួលបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងណាស់ថាពិរោះប្លែកថ្មី ថែមទាំងមានកាយវិការខ្នក់ខ្នាញ់តាមបទចម្រៀងមើលទៅគួរឱ្យស្រលាញ់តាមវ័យរបស់ព្រះនាងតូចផងដែរ។
ចង់ដឹងថាពិរោះយ៉ាងណាសូមទស្សនាវីដេអូចម្រៀង «មើលប្រុសល្ងង់» ដែលបកស្រាយដោយព្រះនាងតូច នរោត្តម ជេនណា ខាងក្រោមនេះ ៖