គួរដឹងពីចរិតមនុស្សពិត! ល្អអាចអាក្រក់ ​ហើយអាក្រក់ក៏អាចល្អដែរ ​កុំចេះតែវិនិច្ឆយសម្បកក្រៅលឿនៗពេក

មនុស្សកើតមកគ្មានអ្នកណាចង់អាក្រក់ទេ មនុស្សមានល្អ មានអាក្រក់ ជួនកាលចរិកមនុស្សយើងទៅជាអាក្រក់ អាចដោយសារកត្តាជុំវិញខ្លួន កត្តាគ្រួសារ កត្តាជីវភាព ជួនកាលអាចមកពីមនុស្សជុំវិញខ្លួនដែលគេស្គាល់ ភាគច្រើនជាមនុស្សមិនល្អ ។

ហើយនេះជាចរិតដែលយើងយល់ថាជាមនុស្សល្អ និងអាក្រក់ តែអាចជារឿងបំភាន់ភ្នែកដែលយើងគួរតែស្វេងយល់ដឹង៖ 

-ចរិតល្អ ៖ សង្គមមនុស្សចិត្តល្អ ឬអាក្រក់ មិនមែនសម្គាល់លើចរិកទេ ជួនកាលមនុស្សមានចរិកល្អថ្លៃថ្នូរ ស្រាប់តែថ្ងៃមួយក្លាយជាឃាត ក ក៏មើលមិនឃើញដែរ ។ ចរិកល្អ ជួនកាលគ្រាន់តែល្អនៅខាងមុខ តែខាងក្រោយជាពស់ពិសដែលពាក់ឈុត Iron man ក៏មិនដឹង ។ ជួនកាលមនុស្សបញ្ចេញចរិកល្អ ដើម្បី បិទបាំងភាពកខ្វក់របស់ខ្លួនក៏មិនដឹង តែជួនកាលមនុស្សស្មោះត្រង់ ស្លូតបូត និងមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អ ក៏ជាប្រភេទមានចរិកល្អ ។

-ចរិតអាក្រក់ ៖ ជួនកាលមនុស្សខ្លះមានចរិកអាក្រក់ កោងកាច  ឡេះឡោះច្រើនអត់ប្រយោជន៍ តែធាតុពិត អាចមិនមែនបែបនេះក៏ថាបាន ។ ចរិតតែងបង្ហាញពីលក្ខណៈមួយពីខាងក្រៅ តែវាមិនបានបញ្ជាក់ពីលក្ខណៈក្នុងចិត្តឡើយ ។ អ្នកខ្លះចរិតអាក្រក់ មុខក៏អាក្រក់ តែពោរពេញដោយសណ្ដានចិត្ត អាចជួយទុក្ខធុរៈអ្នកដទៃ (និយាយពីមួយចំនួនតូច) ជួនកាល ក៏ជាមនុស្សដែលទុកចិត្ត និងរាប់អាន មិន បាច់ខ្លាចគេចាក់ពីក្រោយខ្នង ។

67221835_2360853257329162_6722657586803376128_n

ចរិត មនុស្សមានច្រើនបែប ច្រើនសណ្ឋានណាស់ ពិភពលោកមានផ្ទៃដីធំធេង តែមនុស្សនៅតែអាចប្រើផ្កាយរណបដើម្បីវាស់វែងបាន តែចិត្ត និងចរិតមនុស្សគ្មានឧបករណ៍ណាដែលអាចវាស់ស្ទង់បានឡើយ ។ ជួនកាលយើងអាច គ្រាន់តែឮពីអ្នកដទៃនិយាយពីមនុស្សម្នាក់ ល្អ ឬអាក្រក់ ហើយយើងក៏អាចទោរទន់ទៅតាមសម្តីវាយតម្លៃនោះ ទាំងដែលយើងមិនបានស្គាល់គេច្បាស់ប៉ុណ្ណាក៏ដោយ តែត្រូវចងចាំថា គេកើតមកមិនមែនសម្រាប់យើងវាយតម្លៃ ល្អ ឬអាក្រក់ ឡើយ ។

មនុស្សកើតមកគ្មានអ្នកណាចង់អាក្រក់ទេ ព្រោះពាក្យថាអាក្រក់ ជាពាក្យដែលសបង្ហាញពីវត្ថុ ដែលមនុស្សលោកទាំងពួងស្អប់ខ្ពើម និយាយតាមត្រង់ មនុស្សខ្លះតែងខ្លួនស្អាត សម្តីពិរោះ ចរិតល្អ តែក្លិនខ្លួនខាងក្នុងក្រអូបដូចលាមកសុនខចឹង ។

នៅក្នុងខ្សែភាពយន្ត យើងអាចនឹងឃើញពីមនុស្សដែលមានលក្ខណល្អគ្រប់ ១០ តែសង្គមពិតប្រាកដ មិនអាចមានជាដាច់ខាត ។ មិនមែនមនុស្សទាំងអស់ សុទ្ធតែមិនអាចល្អគ្រប់ដប់ឡើយ តែកត្តាសង្គមវារុញច្រានឱ្យយើងក្លាយជាបែបនេះ ។ មនុស្សខ្លះសំងំតែសុខទេ មនុស្សខ្លះបើមិនបានរករឿងគេគឺសុីបាយមិនឆ្ងាញ់ វាជាទម្លាប់ទៅហើយ ដែលសង្គមយើងមានមនុស្សបែបនេះ ។

បើយើងធ្វើការមិនល្អ ឬអសមត្ថភាព យើងច្បាស់ជាត្រូវអ្នកធ្វើការដូចគ្នាជាន់ ជាមិនខាន តែបើយើងខ្លាំង គ្មានអ្នកណាហ៊ានជាន់យើងឡើយ តែផ្ទុយទៅវិញ វាបង្កើតឱ្យមានចិត្តច្រណែន ឈ្នានីស និយាយដល់ត្រង់នេះ ភាគច្រើន ចិត្តច្រណែន តែងកើតលើមនុស្សដែលបរាជ័យ ឬអសមត្ថភាព ព្រោះបើគេខ្លាំង គេមានសមត្ថភាព ច្បាស់ណាស់ គឺគេគ្មានពេលមកច្រណែនយើងឡើយ ។

65800848_2785309831541483_5319014059167711232_n

មនុស្សគ្រប់រូប បើយើងមើលពីខាងក្រៅ យើងអាចស្គាល់ត្រឹមចរិត តែយើងមិនអាចមើលឃើញដល់ចិត្តគំនិតគេទេ សូមកុំយកពេលវេលាដ៏មានតម្លៃរបស់ អ្នកទៅវាយតម្លៃអ្នកដទៃ ព្រោះតែអ្នកស្គាល់គេត្រឹមខាងក្រៅឱ្យសោះ ព្រោះវាហាក់បីដូចជាអយុត្តិធម៌ចំពោះគេណាស់ ។

សារភាពទៅចុះ សូម្បីខ្ញុំបាទផ្ទាល់ជាតែងអត្ថបទនេះ ក៏មានចរិតមិនល្អដែរ ចំណុចអាក្រក់ក៏មានរហូតដល់ ៨០ភាគរយ ចំណុចល្អមានតិចណាស់ ចឹងហើយ បានមនុស្សជុំវិញខ្លួន តែងគិតថាខ្ញុំជាមនុស្សភពក្រៅ ៕

ដោយ៖ កវីលាក់ស្នេហ៍

រក្សាសិទ្ធ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: