បទចម្រៀងមួយបទដែលមានចំណងជើងថា បាបប្រេត ដែលបកស្រាយដោយលោក ឥន្ទ និម្មិត តារាចម្រៀងជួរមុខក្នុងផលិតកម្មត្រចៀកកាំ ពេលនេះកំពុងតែស្រូបទាញយកទឹកភ្នែកអ្នកទស្សនា ដោយសារតែបទនេះពោរពេញទៅដោយអត្ថន័យអប់រំ។
ក្នុងអត្ថន័យMVបទ បាបប្រេត របស់លោក ឥន្ទ និម្មិត ចង់បង្ហាញនិងអប់រំដល់បងប្អូនខ្មែរទាំងអស់ អោយចេះដឹងគុណឪពុកម្តាយ ក្នុងពេលដែលពួកគាត់នៅមានជីវិតរស់នៅ។ ម្តាយឪពុកគឺជាព្រះរស់ដែលបានផ្តល់ជីវិតអោយយើងទាំងអស់គ្នា ដូច្នេះហើយទោះបីជាយើងមានជីវភាពធូរធាឬខ្សត់ខ្សោយក៏ដោយ ក៏យើងមិនត្រូវភ្លេចគុណឪពុកម្តាយដែរ។
កូនៗទាំងអស់គ្នាគួរគម្បីមើលថែរក្សាឪពុកម្តាយតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមែនចាំដល់ហួសពេលហើយទើបស្តាយក្រោយនោះទេ។ ពេលលោកនៅមានជីវិតគួរទិញនូវរបស់ដែលលោកចង់ហូបជូនលោកទាំងពីរ កុំចាំដល់លោកគ្មានជីវីទើបទិញសែនឡើយ។ ដូចពាក្យចាស់លោកពោលថា "ធ្វើបុណ្យទាន់ខែភ្លឺ" ហើយរឿងមួយទៀតដែលកូនៗគួរតែចៀសវាងអោយបានជាដាច់ខាតនោះគឺ កុំធ្វើអោយលោកអ្នកមានគុណស្រក់ទឹកភ្នែកអោយសោះ បើសិនជាអ្នកមិនអាចធ្វើអោយលោកញញឹមបាន។
ដើម្បីជាការក្រើនរំលឹកដល់បងប្អូនខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ផលិតកម្មត្រចៀកកាំក៏បានចេញនូវចម្រៀងអប់រំចំនួនបីបទ។
ចង់ដឹងបទអប់រំរបស់ផលិតកម្មត្រចៀកកាំមានអត្ថន័យយ៉ាងណានោះ សូមទស្សនាវីឌីអូបទចម្រៀងទាំងបីបទខាងក្រោម៖
បទទី១៖ បាបប្រេត
បទទី២៖ ទឹកភ្នែកព្រះរស់
បទទី៣៖ ភ្ជុំបិណ្ឌខេមរា (ចង្វាក់ប្រពៃណីខ្មែរ)