មនុស្សស្រីជាច្រើនមានអារម្មណ៍ថា ម្តាយក្មេករបស់នាងកំពុងធ្វើបាបនាងយ៉ាងខ្លាំង នាងពិតជាពិបាកទ្រាំនឹងទង្វើរបស់ម្ដាយក្មេកណាស់។ ប៉ុន្តែនាងបានភ្លេចពីរបៀបដែលប្តីរបស់នាងបានប្រព្រឹត្តចំពោះនាង។ របៀបដែលម្ដាយក្មេកប្រព្រឹត្ដចំពោះកូនប្រសារ ពឹងផ្អែកច្រើនទៅលើអាកប្បកិរិយារបស់ស្វាមីចំពោះភរិយា។
១. អាកប្បកិរិយារបស់នាងខ្លួនឯង
ម្តាយក្មេក ឬកូនប្រសារស្រីអាចមានភាពសុខដុមរមនា វាពិតជាមិនស្មុគស្មាញដូចមនុស្សជាច្រើនគិតឡើយ។ អ្វីដែលអ្នកដទៃគិតពីអ្នក ច្រើនតែទទួលឥទ្ធិពលពីឥរិយាបថផ្ទាល់ខ្លួនរបស់អ្នក។ ឧទាហរណ៍ នៅពេលដែលកូនប្រសារស្រីដែលមកលេងផ្ទះម្ដាយក្មេកជាមួយស្វាមី ដែលតែងតែមានភាពច្របូកច្របល់ វាពិតជាលំបាកណាស់ ដែលម្តាយក្មេករបស់នាងត្រូវបានគេស្រឡាញ់។
ប៉ុន្តែប្រសិនបើកូប្រសារស្រី មានចរិតល្អ សុភាពរាបសារ គ្មានហេតុផលណាដែលម្តាយក្មេកស្អប់នោះឡើយ។ ដូច្នេះបន្ទាប់ពីរៀបការរួច ស្ត្រីគួរតែមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ មិនមែនពឹងផ្អែកលើនរណាម្នាក់ឡើយ។ តាមវិធីនេះ អ្នកនឹងមានកិត្តិយសនៅក្នុងគ្រួសារប្តីរបស់អ្នក ហើយអ្នកនឹងទទួលបានការគោរពកាន់តែច្រើនពីម្តាយក្មេករបស់អ្នក។ តាមធម្មជាតិ គ្មានម្ដាយក្មេកចូលចិត្តកូនប្រសារដែលចេះពឹងផ្អែក និងនៅជាប់នឹងកូនប្រុសរបស់គាត់ឡើយ។ ដូច្នេះ អ្នកត្រូវយកចិត្តទុកដាក់លើចំណុចនេះជាមុនសិន។
២. អាកប្បកិរិយារបស់ស្វាមីចំពោះភរិយា
ស្ត្រីជាច្រើនមានអារម្មណ៍ថា ម្តាយក្មេករបស់នាងធ្វើបាបនាងយ៉ាងធ្ងន់ធ្ងរ ហើយនាងក៏តែងតែតូចចិត្តជាប់ជាប្រចាំ។ ប៉ុន្តែនាងបានភ្លេចពីរបៀបដែលប្តីរបស់នាងបានប្រព្រឹត្តចំពោះនាង។ របៀបដែលម្ដាយក្មេកប្រព្រឹត្ដចំពោះកូនប្រសារ វាក៏ពឹងផ្អែកច្រើនទៅលើអាកប្បកិរិយារបស់ស្វាមីចំពោះភរិយា។
ប្រសិនបើស្វាមីរបស់អ្នកស្រឡាញ់អ្នក និងឱ្យតម្លៃអ្នកពិត ណាស់ម្តាយក្មេករបស់អ្នកនឹងមិនមានជម្លោះជាមួយអ្នកទេ។ ប៉ុន្តែប្រសិនបើមានប្តីដែលចេះតែព្រងើយកន្តើយ និងមិនគោរពអ្នកដែលជាភរិយា នោះច្បាស់ជាម្តាយក្មេកនឹងធ្វើបានអ្នក មិនគោរពអ្នកឡើយ។ នោះហើយជាមូលហេតុដែលកូនប្រសារស្រីចង់ឱ្យម្តាយគោរពនាង ដូច្នេះនាងគួរតែធ្វើឱ្យនាងល្អ ហើយសុំឱ្យស្វាមីគោរពនាង និងឱ្យតម្លៃនាងផង។
៣. បុគ្គលិកលក្ខណៈ និងមនសិការផ្ទាល់ខ្លួនរបស់ម្តាយក្មេក
មានម្តាយក្មេកប្រភេទមួយដែលមានចរិតរឹងមាំ ពួកគេសន្មតថាពួកគេជាមេគ្រួសារ។ នៅពេលអ្នករៀបការជាមួយកូនប្រុសរបស់គាត់ គាត់គិតថាអ្នកកំពុងតែគ្រប់គ្រង ឬដណ្ដើមកូនប្រុសរបស់គាត់ពីគាត់។ នេះនាំឱ្យម្តាយក្មេកមានការឃ្លាតឆ្ងាយ និងមានភាពកាចសាហាវ និងគុំកួនចំពោះអ្នក។
ប៉ុន្តែការពិតម្តាយក្មេកគ្រប់រូប សុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតជាកូនប្រសារ។ មនុស្សគ្រប់គ្នាយល់ថា តើវាពិបាក និងជូរចត់យ៉ាងណាក្នុងការក្លាយជាកូនប្រសារគេ។ ដូច្នេះ ថាតើម្តាយក្មេកធ្វើបាបកូនប្រសាររបស់គាត់បានយ៉ាងម៉េច វាក៏អាស្រ័យលើអាកប្បកិរិយា ចិត្តគំនិតរបស់គាត់ផ្ទាល់នោះឯង។
ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)