នាពេលថ្មីៗនេះ ក្រុមការងារកសិដ្ឋានគិរីសួគ៌ (Kirisu Farm) បានយកទឹកដោះគោសុទ្ធស្រស់ពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានក្នុងខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីណែនាំទឹកដោះគោស្រស់ និងសុទ្ធបំផុតរបស់កម្ពុជានេះ មកកាន់ទីផ្សារកាន់ហាងកាហ្វេ និងភោជនីយដ្ឋាននានា ។
អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូត ខប (Yinkok Food Corp) លោក គូច សុខលី ដែលគ្រប់គ្រង ហាងនំបុ័ង Tous Les Josur នៅកម្ពុជា និង លោក សីហា នាយកគ្រប់គ្រងផ្នែកភេសជ្ជៈកាហ្វេរបស់ហាងនំបុ័ង Tous Les Jours ស្ថិតក្នុងចំណោម អ្នកឯកទេសផ្នែកភេសជ្ជៈ និង ម្ហូបអាហារ ដំបូងគេ ដែលបានសាកភ្លក់រសជាតិ ទឹកដោះគោសុទ្ធ និងយ៉ាអួរស្រស់ 100% របស់កសិដ្ឋានគិរីសួគ៌។
លោក សុខលី បានមានប្រសាសន៍ថា ការមានប្រភពផ្គត់ផ្គង់ក្នុងស្រុកដែលអាចទុកចិត្តបាន សម្រាប់ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់បែបនេះគឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់អតិថិជនកម្ពុជា ខណៈ ដែលលោក សីះាបានបញ្ជាក់ថាទឹកដោះគោ នេះមានគុណភាពលើសពីទឹកដោះគោដដៃទៀត ដែលលោកធ្លាប់ភ្លក់ពីមុនមក មុនពេលធ្វើកាហ្វេ។
ទឹកដោះគោសុទ្ធ 100 % របស់កសិដ្ឋានគិរីសួគ៌ នឹងមានលក់សម្រាប់អិតិថិជន ពីថ្ងៃទី ២៩ ខែសីហា នៅផ្សារទំនើប អ៊ី-អន 1 ផ្សារទំនើប អ៊ី-អន សែនសុខ ផ្សារទំនើប បាយ័ន ទួលគក ផ្សារទំនើប បាយ័ន ៧ មករា និងផ្សារទំនើប បាយ័ន ជ្រោយចង្វារ ៕