មនុស្សភាគច្រើន ប្រហែលជាគិតថាឆ្មា គឺជាសត្វមហាខ្ជិល មិនដែលធ្វើអ្វីសោះ គិតតែពីស៊ី និងដេកនោះដេក តែរឿងពិតវាមិនដូច្នោះនោះទេ! ឆ្មាមានតួនាទីដ៏សំខាន់មួយដែលអ្នកមិនធ្លាប់បានដឹងទាល់តែសោះ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងមួយនៃតួនាទីសត្វឆ្មានៅក្នុងផ្ទះ។
#បេសកកម្មរបស់ឆ្មា
សត្វឆ្មាទាំងអស់ មានថាមពលពិសេសម្យ៉ាងដ៏អាថ៌កំបាំងដែលអ្នកមិនធ្លាប់បានដឹង វាអាចស្រូបទាញថាមពលអវិជ្ជមាន ដែលមាននៅក្នុងខ្លួនមនុស្ស និងម្ចាស់ដែលវានៅក្បែរ។ ហើយរាល់ពេលសត្វឆ្មាដេក ក៏ជាវេលាដែលវាបញ្ចេញថាមពលមិនល្អដែលស្រូបពីមនុស្សចេញពីក្នុងខ្លួនវា។
ប្រសិនបើយើងមានថាមពលអវិជ្ជមានច្រើន និងមានភាពតានតឹងពេក សត្វឆ្មានឹងស្រូបថាមពលមិនល្អនេះយ៉ាងច្រើន រហូតដល់វាប្រហែលជាមិនមានពេលវេលាដេកគ្រប់គ្រាន់សម្រាប់បញ្ចេញថាមពលមិនល្អចេញពីក្នុងខ្លួនវានោះឡើយ ហេតុនេះហើយជាលទ្ធផល ដែលនាំឱ្យសត្វឆ្មាប្រែក្លាយជាបន្សល់ជាតិខ្លាញ់កកកុញក្នុងខ្លួន ហើយធ្វើឱ្យពួកវាធាត់បាន ដែលនេះមិនមែនមកពីវាស៊ីច្រើន ដេកច្រើន ឬវាមិនសូវធ្វើចលនារាងកាយនោះទេ។
ដូច្នេះដើម្បីកុំឱ្យឆ្មារបស់អ្នកធ្វើការបំពេញតួនាទីនេះច្រើនពេក នៅពេលដែលក្នុងគ្រួសាររបស់អ្នកមានសមាជិកច្រើន គួរតែចិញ្ចឹមឆ្មាបន្ថែម១ក្បាល ឬ២ក្បាលទៀត ដើម្បីឱ្យវាអាចឆ្លាស់គ្នាបំពេញតួនាទីជួយដល់មនុស្សយើង។
ក្រៅពីអាចស្រូបយកកម្លាំងថាមពលអវិជ្ជមាននៅក្នុងខ្លួនមនុស្ស សត្វឆ្មាក៏អាចមានសមត្ថភាពការពារព្រលឹងវិញ្ញាណមិនល្អដែលមាននៅក្នុងផ្ទះ ឬចង់ចូលបំពាននៅក្នុងផ្ទះយើង ហើយថែមទាំងអាចការពារម្ចាស់ពេលដែលម្ចាស់កំពុងតែគេងលង់លក់បានផងដែរ ដែលនេះហើយជាមូលហេតុម្យ៉ាងដែលសត្វឆ្មាវាមានទម្លាប់ចូលចិត្តឡើងដេកលើគ្រែ ឬពូកជាមួយម្ចាស់ តែប្រសិនជាអ្នកគ្មានបញ្ហាអ្វីទេ សត្វឆ្មាវាក៏មិនដេកជាមួយមនុស្សដែរ។
និយាយរួម សត្វឆ្មា វាជាសត្វដែលមានវិញ្ញាណពិសេសអាថ៌កំបាំងដូចជា៖
-បើមានអ្វីមិនល្អ ឬចម្លែកនៅជុំវិញខ្លួនយើង សត្វឆ្មានឹងលោតមកនៅក្បែរយើងការពារយើង
-បើយើងមានបញ្ហាពិបាកចិត្ត ស្ត្រេស ឬមានថាមពលមិនល្អក្បែរខ្លួន វានឹងមកដេកនៅក្បែរយើង
-បើមានមនុស្សណាម្នាក់ចូលមកផ្ទះយើង ហើយវាញ្ញាណដឹងថាជាមនុស្សមិនល្អ ឬមានបំណងមិនល្អ វានឹងដើរព័ទ្ធជុំវិញខ្លួនយើងការពារយើង។
ដូច្នេះការចិញ្ចឹមសត្វឆ្មានៅក្នុងផ្ទះពិតជាល្អណាស់ តែក្នុងករណីអ្នកមិនបានចិញ្ចឹមឆ្មាទេ សុខៗស្រាប់តែមានឆ្មាវង្វេងចូលមកក្នុងផ្ទះយើង នោះមិនមែនជារឿងចៃដន្យនោះទេ សត្វឆ្មាចូលមករកអ្នកសុទ្ធតែមានបំណងល្អ ស្ម័គ្រខ្លួនមកជួយអ្នក ហើយវាជាអ្នកស្វែងរកម្ចាស់ និងជ្រើសរើសផ្ទះដែលមានអ្នកជាម្ចាស់ ដូច្នេះយកវាមកចិញ្ចឹមពិតជារឿងមួយដ៏ល្អខ្លាំងណាស។
តែក្នុងករណីអ្នកមានចិញ្ចឹមឆ្មាមួយក្បាលទៅហើយ ដោយមានឆ្មាមួយក្បាលចូលមកក្នុងផ្ទះអ្នក បើអាចចិញ្ចឹមបានក៏ចិញ្ចឹម តែបើមិនអាចចិញ្ចឹមបានអ្នកត្រូវតែស្វែងរកម្ចាស់ ឬជម្រកមួយសមរម្យសម្រាប់សត្វឆ្មានោះ។ ពោលសត្វឆ្មាមករកយើងមិនមែនគ្មានហេតុផលទេ ហើយហេតុផលដែលឆ្មាចូលមកនៅក្នុងផ្ទះអ្នក អ្នកប្រហែលជាអាចនឹងដឹងពីហេតុផលដែលរំលេចនៅក្នុងសុបិនរបស់អ្នកបាន។
ដឹងទេពេលខ្លះឆ្មាមករកយើង ព្រោះតែវាត្រូវមកសងគុណ ឬសងបំណុលកម្មដែលធ្លាប់ជំពាក់យើង ដូច្នេះវាក៏ត្រលប់មកបំពេញកាតព្វកិច្ច មកសងគុណ ជួយយើង និងព្យាបាលយើង ដូច្នេះកុំធ្វើបាបវា ឬបំភ័យវាឱ្យសោះ។
អ្នកប្រហែលជាយល់ថា ឆ្មាគឺជាសត្វដែលគួរឱ្យស្រលាញ់ តែវាបែរជាមិនសូវស្និទ្ធស្នាល ឬចេះប្រលែងលេងជាមួយម្ចាស់ខ្លាំងដូចជាសត្វឆ្កែ តែការពិតទៅវាជាសត្វដែលស្រលាញ់ម្ចាស់វាជាងអ្វីៗទាំងអស់ តែវាប្រើក្តីស្រលាញ់បង្ហាញតាមវិធីផ្សេង ពិសេសវាជាសត្វដ៏ស្មោះត្រង់ និងជាមិត្តសម្លាញ់របស់មនុស្សមិនចាញ់សត្វឆ្កែនោះឡើយ៕
ប្រែសម្រួលអត្ថបទប្រភពបរទេស៖ Monkwithquotesរ
ក្សាសិទ្ធក្នុងស្រុក