ធម្មតាស្នេហារវាងមនុស្សប្រុសនិងស្រី មិនមែនតែមានរឿងផ្អែមល្ហែមល្អូកល្អើនតែរហូតនោះទេ ស្នេហាដូចជាចានក្នុងរាវ មានស្វីត មានឈ្លោះជារឿងធម្មតា ហើយភាគីខាងស្រីត្រូវគេដឹងថា ពូកែងក់ងរ និងចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់យកចិត្តលួងលោមជារឿងធម្មតាទៅហើយ។
ហើយដោយសាម័យនេះជាសម័យហ្វេសប៊ុកទៀត មនុស្សស្រីជាច្រើនដែលខឹងមនុស្សដែលខ្លួនស្រលាញ់តែងតែយកបណ្តាញសង្គមជាការបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនដូចជាបង្ហោះសារ បង្ហោះរូបភាព បង្ហោះលើ Stories ជាពិសេសអាចយកការប្លុកឆាតជាដើម។
យ៉ាងណាមិញគូស្នេហ៍មួយគូដែលបានតស៊ូស្រលាញ់គ្នាយូរហើយនោះ ក្រោយពីយល់ចិត្តគ្នា និងមិនចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់គិតច្រើនចេះតែខឹង និងប្លុក ក៏បានសម្រេចចិត្តចូលស្តីដណ្តឹងមនុស្សស្រីដែលខ្លួនស្រលាញ់ក្រោមការអបអរសារទរពីញាតិមិត្តបងប្អូនយ៉ាងច្រើនកុះករ។
យោងតាមរយៈគណនី ហ្វេសប៊ុក មួយឈ្មោះ ជី និមិត្ដ ត្រូវជាភាគីខាងបុរស បានបង្ហោះរូបភាពថ្ងៃពិសេសក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន ដោយភ្ជាប់មួយឃ្លាថា៖ « ថ្ងៃពិសេស កុំអោយបុិន ប្លុកពេក 16-o8-2o2o »៕