ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ - ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ជាម៉ាកយីហោរបស់ វៀតណាម ដែលមានឥទ្ធិពលបំផុត បន្ទាប់ពីបានឈ្នះពានរង្វាន់ “ម៉ាកយីហោវៀតណាម - ឥទ្ធិពលសកល” រួច មក។
ពានរង្វាន់នេះត្រូវបានសម្រេចដោយក្រុមគណៈកម្មការ ដែលមានសមាសភាព ជាអ្នកជំនាញ និងថ្នាក់ដឹកនាំ អន្តរជាតិនៅក្នុងវិស័យសារគមនាគមន៍ និងទំនាក់ទំនងសាធារណៈ ក្រោមកម្មវិធី PRNewswire Awards 2020។
ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីក
បណ្តាញហោះហើរ និងម៉ាកយីហោរបស់ខ្លួន តាមរយៈសកម្មភាពនានានៅទូទាំងពិភពលោក ដែលសកម្មភាព ទាំងនោះសុទ្ធតែមានភាពច្នៃប្រឌិត មានអត្ថន័យ និងជួយបំផុសគំនិតថែមទៀត ។
លោកស្រី Nguyen Thi Thuy Binh នាយិការងក្រុមហ៊ុន Vietjet បានថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់នោះថា៖ “តាម រយៈការពង្រីកបណ្ដាញជើងហោះហើររបស់យើងទូទាំងទ្វីបអាស៊ី និងការបង្កើនសកម្មភាពពាណិជ្ជកម្មទូទាំង សកលលោក ក្រុមហ៊ុន Vietjet គឺជាទូតដ៏ល្អ ជួយនាំប្រទេសវៀតណាមខិតកាន់តែជិតទៅរកមិត្តអន្តរជាតិនានា ហើយចូលរួមចំណែកដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកលលោកថែមទៀត។ យើងអាច សម្រេច នូវសមិទ្ធផលទាំងនេះបាន ក៏ដោយសារការពង្រីកបណ្ដាញហោះហើររបស់យើងបានរហូតដល់ទៅជាង ២០០ ផ្លូវ ហោះហើរ បានដឹកជញ្ជូនអ្នកធ្វើដំណើរបានជាង ១០០ លាននាក់ហើយ រហូតមកល់ពេលនេះ ហើយកិច្ចព្រមព្រៀងអាជីវកម្មខ្នាតធំជាច្រើនត្រូវបានចុះហត្ថលេខាជាមួយនឹងដៃគូអន្តរជាតិ ក៏ដូចជា ជួយបង្កើតការងារដល់មនុស្ស រាប់ម៉ឺននាក់ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក”។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលស្ថិតក្នុងចំណោមសហគ្រាសតិចតួច ប៉ុណ្ណោះក្នុងប្រទេស វៀតណាម ដែលអភិវឌ្ឍម៉ាកយីហោរបស់ខ្លួនចេញទៅក្រៅប្រទេស ដើម្បីបន្ថែមគុណតម្លៃបន្ថែមទៀត ក៏ដូចជា ជួយជំរុញដល់ក្រុមហ៊ុនដទៃនៅក្នុងទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនបានកសាងបណ្ដាញដៃគូនៅក្នុងទីផ្សារទាំងអស់ដែលខ្លួនធ្វើប្រតិបត្តិការ រាប់បញ្ចូលទាំងនៅក្នុងប្រទេស កម្ពុជាផង ដើម្បីផ្ដល់ព័ត៌មានថ្មីៗបំផុត និងភាពងាយស្រួលជាងមុនសម្រាប់អតិថិជនរបស់ខ្លួន។
លោកស្រី Nguyen Thi Thuy Binh បានឲ្យដឹងថា៖ “យើងមានមោទនភាពដែលក្រុមហ៊ុន Vietjet ជាម៉ាក យីហោវៀតណាម ដែលស្ថិតក្នុងឧស្សាហកម្មហោះហើរ ទទួលបានការពេញចិត្តពីសំណាក់អតិថិជន និង ដៃគូរាប់លាននាក់ ហើយបានក្លាយជាក្រុហ៊ុនគំរូមួយសម្រាប់មនុស្សជំនាន់ថ្មីជុំវិញពិភពលោក”។
កម្មវិធីពានរង្វាន់ឆ្នាំ ២០២០ នេះត្រូវបានរៀបចំដោយ PR Newswire ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cision Ltd ដែលជាក្រុមហ៊ុនចែកចាយព័ត៌មានឈានមុខគេនៅលើសកលលោក ហើយផ្ដល់កម្មវិធី និងសេវាផ្នែក ផ្សព្វផ្សាយ តាមរយៈបណ្ដាញចែកចាយព័ត៌មានធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្ដប់លើប្រព័ន្ធ ផ្សព្វផ្សាយជាង ៣០ ម៉ឺន នៅក្នុងបណ្ដាប្រទេសជាង 170 ដោយមានជាង 40 ភាសា។
-ចប់-
###
អំពីក្រុមហ៊ុន Vietjet
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ទំនើបមួយ ដែលផ្ដល់ជូននូវតម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏ មានប្រើប្រាស់ បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបាន វិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថាជា “ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតសម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុតឆ្នាំ2018 – 2019” និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុ សុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អ បំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ2018 និង 2019 សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយ Airfinance Journal ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតដែលផ្ដល់នូវតម្លៃសំបុត្រ បែបសន្សំសំចៃ ដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ៖ www.vietjetair.com
ទំនាក់ទំនងព័ត៌មាន៖
QED
កម្ពុជា (ភាសាខ្មែរ)
លោក ឆន ភារុណ
អ៊ីមែល៖ phearun[@]qed.agency
ទូរស័ព្ទ៖ +855 10 296 617
កម្ពុជា (ភាសាអង់គ្លេស)
លោក Julian Rake
អ៊ីមែល៖ julian[@]qed.agency
ទូរស័ព្ទ៖ +855 93 324 283
Vietjet
អ្នកនាង Kieu Duong (Amy)
អ៊ីមែល៖ kieuduong[@]vietjetair.com
ទូរស័ព្ទ៖ +84 932 775 066