កាលពី ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា (ស.វ.វ.ក) បានសហការណ៍ជាមួយស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ និងក្រោមអធិបតីភាពលោកប្រធានឃុំចំបក់ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងសាលាដូង ។
ជាលទ្ធផលដោយសង្ខេបសមាគមស.វ.វ.ក ទទួលបានអ្នកចូលរួមចំនួនប្រហែល ៣០០នាក់ ក្នុងនោះរួមមាន៖
១. ពិនិត្យជំងឺទូទៅ ចំនួន១១២នាក់ (ស្រី ៨៥នាក់)។
២. ក្មេងៗចំនួនប្រហែល២០០នាក់ (សិស្សសាលាដូង និងសិស្សមិនទាន់ចូលរៀន) ចូលរួមដើម្បីទទួលបានសម្ភារៈសិក្សាពីបណ្ណាគារសន្តិភាព និងអំណោយឧបត្ថម្ភ មីជាតិ ៣កញ្ចប់ និងទឹកសុទ្ធមួយដប ពីក្រុមហ៊ុនមីជាតិ។
កម្មវិធីនេះប្រព្រឹត្តិទៅបានក៏មានការចូលរួមឧបត្ថម្ភធំផ្សេងទៀតពី មន្ទីរសម្រាកព្យាបាលកម្ពុជា ក្រុមហ៊ុនប្រ៊ូវកាហ្វេ មូលនិធិម៉េងលី ជេ.គួច និងពីសប្បុរសជននានាទៀតផងដែរ។
ដោយផ្អែកលើសាមគ្គីភាព ការលះបង់ខ្ពស់ពីសមាជិកនៃសមាគម យើងក៏បានបញ្ចប់កម្មវិធីទៅដោយជោគជ័យ រួមទាំងភក្ដីភាព សាមគ្គីភាព និងសប្បាយរីករាយយ៉ាងក្រៃលែង។
ជាទីបញ្ចប់សមាគមស.វ.វ.ក សូមថ្លែងអំណរអរគុណដោយស្មោះអស់ពីដួងចិត្តដល់សមាជិកស្ម័គ្រចិត្តទាំង ៣៨នាក់ ដែលបានលះបង់កំលាំងកាយ លះបង់ពេលវេលាដ៏មានតម្លៃ និងលះបង់ថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាពលរដ្ឋនៅតំបន់ជុំវិញសាលាដូងនោះផងដែរ៕
តោះ! អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃកម្មវិធីពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងសាលាដូង ៖