ឧបមាថា អ្នកបានរកឃើញកំណប់មួយហឹប ប៉ុន្តែត្រូវរកគន្លឹះដើម្បីបើកហឹបកំណប់នោះ។ ដូច្នេះ ចូរជ្រើសរើសកូនសោមួយ ហើយទៅចាក់រកចម្លើយនៃកំណប់របស់អ្នក តើអ្នកនឹងទទួលបានកំណប់អ្វីខ្លះ ?
១. កូនសោទី១ ជាមនុស្សពិតប្រាកដ
អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលជាការពិត មិនចូលចិត្តរវើរវាយច្រើនទេ អ្នកចេះទទួលស្គាល់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ហើយហ៊ានប្រឈមមុខ មិនដែលគេចវេសនោះឡើយ។ អ្នកជាមនុស្សដែលមានភាពល្អក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខ រស់នៅដោយសុខដុម និងស្រុះស្រួលជាមួយមនុស្សដែលនៅជុំវិញខ្លួន មិនចេះបង្ករឿង ឬឈ្លោះទាស់នឹងអ្នកណានោះឡើយ។ អ្នកក៏ជាមនុស្សដែលមាវិន័យល្អ និងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រប់យ៉ាងដែលខ្លួនបានធ្វើ។ អ្នកមានសមត្ថភាពក្នុងការវិភាគ និងផ្ដោតអារម្មណ៍ទៅលើអ្វីមួយច្បាស់លាស់ ហើយអាចដឹងមុនថែមទៀតផង។ អ្នកក៏ជាមនុស្សដែលមានឯករាជ្យខ្លាំង ហើយមានស្ថេរភាបផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តផងដែរ។
២. កូនសោទី២
ពេលខ្លះ អ្នកគឺជាមនុស្សម្នាក់ដែលឆាប់ធុញទ្រាន់ ងាយធុញថប់ ហាក់មិនពេញចិត្តនឹងជីវិតរបស់ខ្លួនឯងសោះ ព្រោះអ្នកមានអារម្មណ៍ថា ខ្លួនឯងឯកា មិនមានអ្នកណានៅក្បែរ មិនមានអ្នកណាលើកទឹកចិត្ត អ្នកងាយនឹងបាត់បង់ភាពរីករាយនៅក្នុងជីវិតរបស់អ្នកណាស់។ ដោយសារតែចរិតលក្ខណៈរបស់អ្នកបែបនេះហើយ អ្នកពិបាកនឹងអាចក្លាយជាបុគ្គលជោគជ័យ ឬមេដឹកនាំគេណាស់ ព្រោះអ្នកខ្វះឆន្ទៈ ខ្វះភាពមុះមុត។ ម្យ៉ាងវិញទៀត អ្នកក៏ជាមនុស្សដែលមិនមានមហិច្ឆតា មិនចង់បានអំណាច ឬចង់ល្បីល្បាញអ្វីនោះដែរ អ្នកគ្រាន់តែចង់បានជីវិតមួយដែលសាមញ្ញ រស់នៅជាមួយនឹងសេរីភា ព ធ្វើនូវអ្វីដែលខ្លួនឯងស្រឡាញ់ ពេញចិត្ត។
៣. កូនសោទី៣
អ្នកគឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ ដ្បិតថា មើលពីខាងក្រៅអ្នកជាមនុស្សធម្មតា អព្យាក្រិត មិនមានអ្វីប្លែក អ្នកចូលចិត្តធ្វើធម្មតា ធ្វើឱ្យអ្នកដទៃគិតថា អ្នកមិនខ្វល់ ឬមិនចង់បានអ្វី ប៉ុន្តែធាតុពិត អ្នកជាមនុស្សដែលមានឆន្ទៈមុះមុត ប្រាកដប្រជា ច្បាស់លាស់ក្នុងគោលដៅរបស់ខ្លួន ដឹងពីអ្វីដែលខ្លួនឯងចង់បាន ហើយជម្នះក្នុងការសម្រេចបំណងរបស់ខ្លួនផងដែរ។ អ្នកពោរពេញទៅដោយថាមពលដ៏អស្ចារ្យ ក្នុងការក្ដោបក្ដាប់ឱកាស ដែលកំពុងតែនៅជុំវិញអ្នកក្នុងពេលនេះ ព្រោះអ្នកចង់មាន ចង់បាន ចង់ជោគជ័យខ្លាំងបំផុតនៅក្នុងជីវិត មហិច្ឆតានេះហើយ ដែលជាកំណប់ទ្រព្យរបសអ្នក។
៤. កូនសោទី៤
ពីខាងក្រៅ មើលទៅអ្នកជាមនុស្សដែលចូលចិត្តលេងសើចច្រើន អ្នកផ្សេងគិតថាអ្នកជាមនុស្សគ្មានបានការថែមទៀតផង គេគិតថាអ្នកល្ងង់ មិនចេះអ្វី ប៉ុន្តែធាតុពិតរបស់អ្នក អ្នកជាមនុស្សឆ្លាត រវាសរវៃខ្លាំង ប្រសិនបើអ្នកដាក់ចិត្ត ផ្ដោតអារម្មណ៍លើអ្វីមួយហើយនោះ ទោះមានបញ្ហា ឬឧបសគ្គយ៉ាងណាក៏អ្នកនៅតែអាចរកវិធីសាស្ត្រដើម្បីដោះស្រាយ និងជម្នះបានដែរ។ អ្នកជាមនុស្សឆ្លាត មានបញ្ញា ស្មារតីខ្លាំងពូកែ និងល្អបំផុត បើទោះជាពេលខ្លះ អ្នកលេងសើច ឡេះឡោះច្រើនក៏ពិតមែន តែអ្នកក៏ជាមនុស្សដែលច្បាស់លាស់នឹងការងារង ហើយក៏មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចចិត្ត ឬធ្វើអ្វីមួយ។ អ្នកជាមនុស្សពូកែលាក់ពុត ធ្វើដូចមិនមានអ្វី ចូលចិត្តធ្វើល្ងង់ តែឆ្លាត និងស៊ីជម្រៅខ្លាំង៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne