កម្មវិធីចុះពិនិត្យ និងអប់រំសុខភាព ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅ សាលាដូង របស់សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

សាលាដូង គឺជាសាលាមួយដែលមានទីតាំងនៅលើភ្នំគិរីរម្យ ហើយត្រូវបានកែច្នៃឡើងដោយសំរាម សម្បកដប សម្បកកង់ជាដើម ដោយស្ថាបនិកវ័យក្មេង លោក អ៊ុក វណ្ណដេ ចាប់តាំងពីខែមករា ឆ្នាំ២០១៣មកម្ល៉េះ គិតមកដល់ពេលនេះ សាលាដូងមានអាុជាង៧ឆ្នាំហើយ។

ហើយនៅក្នុងថ្ងៃទី២៤ កក្កដា ២០២០នេះដែរ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានរៀបចំកម្មវិធីមួយ ដែលដឹកនាំដោយ ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ សមាជិកស្ម័គ្រចិត្តនៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ចំនួន៣៨នាក់ បានធ្វើការចុះទៅពិនិត្យ និងអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលរស់នៅទីនោះ។

អ្វីដែលពិសេសនោះគឺ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សន្យាថានឹងរក្សាគម្លាតសុវត្ថិភាព និងបន្ថែមការអប់រំនៃជំងឺកូវីដ~១៩ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យកាន់តែយល់ដឹងបន្ថែមទៀត៕

109296312_191095462444615_1053265229178930877_o

109777607_191095489111279_4581100468771771175_o

110099460_191095472444614_6640779072196501400_o

116099541_191095455777949_5880349814417967228_o