Vietjet បន្តប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ

ហូជីមិញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ - ដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋវៀតណាម និងការណែនាំ​​ពីរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាមនៅក្នុង និងក្រៅប្រទេស ដើម្បីនាំពលរដ្ឋវៀតណាមមកក្នុងប្រទេសវិញ ដោយ   រដ្ឋាភិបាលបានបញ្ជាក់ថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាត់វិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា។

Photo 1

កាលពី ថ្ងៃទី ១៨ ខែកក្កដា ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិមួយ ដែលបាននាំពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ ពីប្រទេសហ្វីលីពីន ត្រលប់មកវៀ់តណាមវិញ ប្រកបដោយសុវត្ថិភាព។ ជើងហោះហើរអន្តរជាតិនេះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ នីណូអាគីណូ (Ninoy Aquino) និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិ ខាធថូ (Can Tho) នៅភាគខាងត្បូងប្រទេសវៀតណាម ដើម្បីអនុវត្តវិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា រយៈពេល ១៤ ថ្ងៃ។ កាលពីខែ កក្កដា ក្រុមហ៊ុន Vietjet ក៏បានធ្វើប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ចំនួន ៣ ខ្សែរ ផ្សេងទៀតពីប្រទេសសិង្ហបុរី តៃវ៉ាន់ ស្រីលង្កា និង បង់ក្លាដែស។ ក្រុមហ៊ុនក៏រំពឹងថានឹងធ្វើប្រតិបត្តិការហោះហើរ ចំនួន ៤ ខ្សែរទៀត ដើម្បីនាំពលរដ្ឋវៀតណាមបន្ថែមទៀត ពីប្រទេសហ្វីលីពីន រុស្ស៊ី ព្រុយណេ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា នាពេលខាងមុខនេះ។

Photo 2

អ្នកដំណើរតាមជើងយន្តហោះ ក្នុងប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ ត្រូវបានចាត់ថ្នាក់ជាក្រុមអាទិភាព ក្នុងនោះរួមមាន កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានគភ៌ អ្នកមានបញ្ហាសុខភាព ពលករដែលមានកិច្ចសន្យាការងារផុតសុពលភាព និងពលករគ្មានកន្លែងស្នាក់នៅ សិស្សគ្មានទីលំនៅដោយសារការបិទកន្លែងស្នាក់នៅ និងអ្នកប្រទៈកាលៈទេសៈពិបាកផ្សេងៗទៀត។

Vietjet រំពឹងថានឹងនាំពលរដ្ឋវៀតណាមជិត ១មុឺន នាក់ ដែលកំពុងនៅក្រៅប្រទេស ឲ្យត្រឡប់មក វៀតណាមវិញ ត្រឹមចុងខែ កក្កដា ខាងមុខនេះ ប្រកបដោយសុវត្ថិភាព ដោយគោរពតាមគោលការណ៍ ចេញ-ចូល ឲ្យបានខ្ជាប់ខ្ជួន និងវិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា ​នៅពេលមកដល់។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទាំងអស់ត្រូវបានប្រតិបត្តិការស្របតាមស្តង់ដារអន្តរជាតិ និងធ្វើតាមអនុសាសន៍យ៉ាងតឹងរឹងបំផុត ពីមន្រ្តី អង្គការសុខភាពពិភពលោក (WHO) និងសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ និងក្រុមការងារអាកាសចរណ៍ ទាំងអស់ មុនពេល ក្នុងអំឡុងពេល និងក្រោយពេល ប្រតិបត្តិការហោះហើររបស់ខ្លួន។

Photo 4

ក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ក្រុមហ៊ុន Vietjet បានផ្តើមយុទ្ធនាការ យ៉ាងឆាប់រហ័សមួយ ដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នកដំណើរក្រៅប្រទេស ជាមួយនិងប្រតិបត្តិការជើងហោះហើរឥតគិតថ្លៃជាច្រើន និងជើងហោះហើរអាទិភាពតែមួយផ្លូវ ដើម្បីនាំពលរដ្ឋវៀតណាម និងជនបរទេសត្រឡប់មកផ្ទះរបស់ពួកគេវិញ។ អ្នកដំណើរ បុគ្គលិកលើយន្តហោះ  បុគ្គលិកផ្នែកយានយន្ត និងបុគ្គលិកអាកាសចរណ៍យន្ដហោះ ទាំងអស់សុទ្ធតែមានសុវត្ថិភាព។

ក្រុមហ៊ុន Vietjet ក៏បានចូលរួមដឹកជញ្ជូនទំនិញសំខាន់ៗ រាប់ពាន់តោន រួមមាន ឧបករណ៍វេជ្ជសាស្ត្រ និងបានបរិច្ចាគម៉ាស់វេជ្ជសាស្ត្រជាង ២លាន ៥សែន ម៉ាស់ ដល់ប្រជាពលរដ្ឋ អង់គ្លេស បារាំង អាល្លឺម៉ង់ និង អាមេរិកផងដែរ ដើម្បីជួយដល់បណ្តាប្រទេសទាំងអស់នោះ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងការរាតត្បាតជាសកលនៃជកូវីដ ១៩។

Photo 5

ផ្អែកលើលទ្ធផល នៃប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ក្រុមហ៊ុន Vietjet នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរ​ និងមន្រ្តីរដ្ឋាភិបាល ដើម្បីកែសម្រួលជើងហោះហើរឲ្យកាន់តែញឹកញាប់ សម្រាប់តាមស្ថានការណ៍ជាក់ស្ដែង ចូលរួមបង្កើនជើងហោះហើរសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងជើងហោះហើរពាណិជ្ជកម្ម ដើម្បីនាំយកពលរដ្ឋវៀតណាមត្រលប់មកក្នុងប្រទេសវិញ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ត្រៀមខ្លួនរួចរាល ដើម្បីបន្តប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ ហើយកំពុងរងចាំការយល់ព្រមជាផ្លូវការពីរដ្ឋាភិបាល។

###

អំពីក្រុមហ៊ុន Vietjet

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជា​ក្រុមហ៊ុនអាកាសចរណ៍ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវតម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏​មាន​ប្រើប្រាស់​បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា​ជា “ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុតឆ្នាំ2018 – 2019” និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjetក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ2018 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal ។

បច្ចុប្បន្នក្រុមហ៊ុន Vietjet មានយន្តហោះប្រភេទ A320 និង A321 ចំនួន 60 គ្រឿងដែលមានជើងហោះហើរចំនួន​ជាង 385លើក ជារៀងរាល់ថ្ងៃ ដោយរហូតមកទល់នឹង​ពេលនេះ​បានដឹកជញ្ជូន​​អ្នកដំណើរជាង 65 លាននាក់ និងមានផ្លូវហោះហើរចំនួន 104គ្របដណ្តប់គោលដៅនានា​ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ចិនដីគោក ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផែនការពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយបានចុះកិច្ចសន្យាទិញយន្តហោះជំនាន់ថ្មីពីក្រុមហ៊ុនផលិតយន្តហោះល្បីៗនៅលើពិភពលោកផងដែរ។

ចុច Like គេហទំព័រ របស់ Vietjet ក្នុងទំព័រហ្វេសប៊ុក ឬក៏តាមមើលព័ត៌មានថ្មីពី Vietjet លើ​ Twitter   ឬលើទំព័រ Youtube ទំនាក់ទំនងព័ត៌មាន

QED

Cambodia (Khmer)

Mr. Phearun Chhorn

Email: phearun[@]qed.agency

Cell +855 10 296 617

Cambodia (English)

Mr. Julian Rake

Email: julian[@]qed.agency

Cell: +855 93 324 283

Vietjet

Ms. Kieu Duong (Amy)

Email: kieuduong[@]vietjetair.com

Cell: +84 932 775 066