កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ នេះដែរ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចេញសេចក្ដីប្រកាស និងអបអរសាទរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងលោកវេជ្ជបណ្ឌិត៣រូប ក្នុងឱកាសតែងតាំងជា ទីប្រឹក្សានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។
- លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិត CHENG Hwee Ming តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។
- លោកវេជ្ជបណ្ឌិត ម៉ៅ ហេង តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។
- លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិតឯកទេស ជា វណ្ណរឹទ្ធ តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ សមាគមបង្ហាញនូវសេចក្ដីសោមនស្សរីករាយសប្បាយចិត្តក្រៃលែង ដែលបានលោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិតផ្ដល់កិតិយសដល់សមាគមស.វ.វ.ក៕
អានសេចក្ដីលម្អិតនៅក្នុងសេចក្ដីប្រកាសខាងក្រោម ៖