ក្រៅពីការក្បត់ចិត្ត! នេះគឺជាហេតុផលមួយផ្នែកផ្សេងទៀត ដែលធ្វើឱ្យមនុស្សយើងអស់អារម្មណ៍ លែងចង់ថែរក្សាទំនាក់ទំនងស្នេហា

គេថាស្នេហាមួយ បើមានការក្បត់ចិត្តហើយ ច្បាស់ណាស់ថា មិនអាចបន្តទៀតបានទេ គឺសុខចិត្តបែក ទោះបីត្រូវឈឺចាប់ក៏ដោយ។ ប៉ុន្តែ ក្រៅពីហេតុផលក្បត់ចិត្តនេះហើយ ក៏នៅមានហេតុផលមួយចំនួនទៀត ដែលអាចធ្វើឱ្យចិត្តមនុស្សយើងចាប់ផ្ដើមលែងចង់បន្តទំនាក់ទំនង អស់ចិត្ត អស់អារម្មណ៍ចំពោះស្នេហាទៀត។

65485

១. ស្នេហានាំមកនូវភាពទុក្ខព្រួយច្រើនជាងសុភមង្គល

មិនមែនឱ្យតែពាក្យថាសង្សារ ឬស្រឡាញ់គ្នា សុទ្ធតែមានក្ដីសុខសុភមង្គលនោះទេ មនុស្សខ្លះ ឈ្មោះថាសង្សារមែន ស្រឡាញ់គ្នាមែន តែវាគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ តែផ្ទុយទៅវិញ ក្នុងទំនាក់ទំនងមួយនេះ តាំងពីចាប់ផ្ដើមជាមួយគ្នាមក គឺមានតែទុក្ខសោក ទឹកភ្នែក ការពិបាកចិត្តតែប៉ុណ្ណោះ ម្ល៉ោះហើយ បែកគ្នាឱ្យហើយទៅវាល្អជាង ព្រោះបើបន្តរហូតដល់ក្លាយជាប្ដីប្រពន្ធ ក៏គង់តែលែងគ្នានៅថ្ងៃណាមួយ។

65401

២. ព្រោះតែសម្ភារនិយម និងផ្ដោតលើលុយកាក់ជ្រុល

ដៃគូផ្ដោតសំខាន់តែលើសម្ភារនិយម និងរឿងលុយកាក់ខ្លាំងពេក គេហាក់មិនឱ្យតម្លៃដល់សេចក្ដីស្រឡាញ់ទាល់តែសោះ គេចង់បានតែរបស់ល្អៗ ឡូយឆាយ អ៊ីចឹង យើងមិនចេះលេងខ្លួន គ្មានសម្ភារនិយម គេទុកយើងដូចអ្នកបម្រើគេតែប៉ុណ្ណឹង អ៊ីចឹងហើយ មនុស្សដែលផ្ដោតខ្លាំងតែរឿងហ្នឹងពេក គឺរស់នៅជាមួយគ្មានអនាគតល្អទេ។

65291

៣. ប្រចណ្ឌជ្រុលបិទសិទ្ធដៃគូក្នុងការរាប់អានមិត្ត

តាំងពីស្គាល់គេ តាំងពីចាប់ផ្ដើមស្រឡាញ់គ្នា គេបិទសិទ្ធគ្រប់យ៉ាង មានអារម្មណ៍ថា គេមិនផ្ដល់តម្លៃ កិត្តិយស និងសិទ្ធសេរីភាពដល់យើងសោះ គេហាមសូម្បីតែការរាប់អានមិត្តភក្តិ តាំងពីមានគេមក យើងចាប់ផ្ដើមឃ្លាតឆ្ងាយពីមិត្តភក្តិបន្តិចៗ នេះបញ្ជាក់ថា គេមិនផ្ដល់ពេលវេលា ឬសិទ្ធផ្ទាល់ខ្លួនដល់យើងឡើយ អ៊ីចឹងហើយ បើរស់នៅជាមួយ នឹងត្រូវអស់ញាតិមិត្ត មានសម្ពាធផ្លុវចិត្តថែមទៀតផង។

65516

៤. ដៃគូមានអាកប្បកិរិយាមិនគប្បីលើគ្រួសារយើង

មនុស្សខ្លះ គេស្រឡាញ់យើងក៏ពិតមែន តែគេហាក់មិនឱ្យតម្លៃ គោរពដល់ក្រុមគ្រួសារ សាច់ញាតិបងប្អូនយើងទេ គេបញ្ចេញអាកប្បកិរិយាមិនល្អសោះ មើលទៅគេ ដូចជាចង់មើលងាយគ្រួសារយើងណាស់ ដូច្នេះ កុំចង់បានអី មនុស្សចឹង ចង្អៀតចង្អល់រស់នៅមិនបានសុខឡើយ។

ប៉ុន្មានចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សយើងសុខចិត្តផ្ដាច់ទំនាក់ទំនងស្នេហា ព្រោះគិតថា បើបន្តទៅមុខទៀត គឺមានតែបញ្ហាតែប៉ុណ្ណោះ៕

65668

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ