កញ្ញា រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារីប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia និងជាម្ចាស់បទ “សង្ស័យ” ដែលកំពុងផ្ទុះ និងពេញនិយមខ្លាំងមួយរយៈចុងក្រោយនេះ។
កាលពីពេលថ្មីៗនេះ ហ្សាណា បានបង្ហោះរូប 4សន្លឹកនៅក្នុងបណ្តាសង្គមដូចជា ហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះតែការតុបតែងមុខ និងផ្លាស់ប្តូរម៉ូដសក់ខ្លីដ៏ប្លែក ទាក់ទាញ ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។ ធ្លាប់តែឃើញ ហ្សាណា តុបតែងខ្លួនបែបសុភាពៗ ប៉ុន្តែលើកនេះលេងខ្លួនអស់ស្ទះតែម្តង ធ្វើឲ្យមហាជនមើលសឹងមិនស្គាល់។ ចង់ដឹងថា ហ្សាណា ប្លែកកម្រិតណា តោះទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖