ដូចយើងបានដឹងស្រាប់ហើយថា ពីភពលោកកំពុងនឹងជួបបញ្ហា ជម្ងឺ កូវីដ ១៩ ដោយបានបិទទ្វាសាលាស្ទើរទូទាំងពិភពលោក ទើបសិស្សភាគច្រើនគឺងាកមកសិក្សាតាមរយៈប្រព័ន្ធអនឡាញវិញ ។
ដោយឡែកឯប្រទេសកម្ពុជាយើងនេះ ក្រសួងក៏បានពង្រឹងវិស័យអប់រំពីចម្ងាយដល់សិស្សានុសិស្សទូទាំងប្រទេសផងដែរ ។
ហើយនាល្ងាចនេះ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកនឹងធ្វើការបង្រៀនដោយផ្ទាល់ដល់សិស្សទី ១២ នូវមេរៀនលីមីតនៃអនុគមន៍ ផងដែរ ។
ដូច្នេះសូមប្អូនៗទី ១២ ចូលរៀននឹងក្រេបយកចំណេះពី ឯកឧត្តម រដ្ឋមន្រី្ដ ទាំងអស់គ្នា ៕