កំពង់ចាម៖ កំពង់ចាម គឺជាខេត្តដីក្រហមដីស្អិតមួយ ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។
សួនផ្កាដែលមានឈ្មោះថា ម្លប់ស្នាយស្រីឈូក គឺជាសួនមួយដែលមាន ទេសភាព ធម្មជាតិ គយគន់ ជាមួយនឹង ការជិះទូក លេងកំសាន្ត ស្របពេលដែលនៅទីនោះក៏មានលក់ម្ហូបអាហារ សម្រាប់បងប្អូនដែលទៅ លេងកំសាន្តផងដែរ ។
សួនផ្កា ម្លប់ស្នាយស្រីឈូក មានទីតាំងនៅភូមិស្រឡៅ ឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាម នៅក្បែរភ្នំស្រី ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 338 200 ៕
រូបភាពដោយ : Oun Nut mini Foto
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព