សៀមរាប៖ ទៅលេងខេត្តសៀមរាប អ្នកប្រហែលជាដឹងថាល្បីខ្លាំងគឺការទស្សនាប្រាសាទបុរាណកេរ្តិ៍ដូនតាខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លា តែការពិតទៅដែនដីអច្ឆរិយៈ ក៏មានទេសភាពបែបធម្មជាតិជាច្រើន ដែលសមប្រកបសម្រាប់ការកែច្នៃជាកន្លែងកម្សាន្តស្រស់ស្អាតគួរជាទីមនោរម្យ។
ថ្ងៃនេះដែរ « ក្នុងស្រុក » សូមណែនាំទីកន្លែងកម្សាន្តដ៏ស្រស់ស្អាតបែបធម្មជាតិ មួយកន្លែងដែលស្ថិតនៅកណ្តាលព្រៃ តែពិតជាស្រស់ស្អាតណាស់ ស្ថិតនៅក្នុងឃុំរាម ខេត្តសៀមរាប។ កន្លែងនេះ មានទីតាំងនៅជិតជេីងភ្នំតែម្ដង ដែលមានទេសភាពស្អាតខ្លាំង ដែលអាចទស្សនាភ្នំជុំវិញ ជាមួយទេសភាព ៣៦០ដឺក្រេ អាចមេីលថ្ងៃរះ និងថ្ងៃលិចក៏បាន។ ពិសេសមានផ្ទះស្នាក់នៅរបៀបជាផ្ទះឈើចម្ការ តែខាងក្នុងមានភាពទំនើបមិនចាញ់បន្ទប់សណ្ឋាគារឡើយ ឬអាចបោះតង់នៅយ៉ខាងក្រៅក៏បាន ដឹងតែស្រស់ស្រាយ បរិយាកាសខ្យល់បរិសុទ្ធ ថតរូបក៏ស្អាត ។
សូមជម្រាបផងដែរថា ទីកន្លែងថ្មីនេះកំពុងតែសាងសង់ជាបន្តបន្ទាប់ មិនទាន់មានឈ្មោះនៅឡើយទេ តែលោកអ្នកក៏អាចមកស្នាក់នៅ និងកម្សាន្តលេងបណ្តើរៗបាន ដោយការស្នាក់នៅមានតម្លៃសមរម្យខ្លាំងណាស។ ដោយទីតាំង ស្ថិតនៅក្នុងភូមិថ្មី ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលមានចម្ងាយប្រមាណ ប្រហែល ៤០ ទៅ ៥០គីឡូម៉ែត្រ ពីខេត្តសៀមរាប ជិតដល់ភ្នំក្បាលស្ពាន សម្រាប់ការទំនាក់ទំនងសាកសួរ និងកក់មុន តាមរយៈលេខទូរស័ព្ទ 096 879 9993 (លេខទូរស័ព្ទម្ចាស់ផ្ទះ)៕
អត្ថបទក្នុងស្រុក
រូបភាព៖ V R M/ Nat Grapher/Rainniedara /Taing Kunty