ម៉ម ពេជ្ជរិទ្ធ ច្រៀងបទ លោកឪពុក អមជាមួយ ហ្គីតា លន្លង់លន្លោចស្ទើរស្រក់ទឹកភ្នែក តាមអត្ថន័យចម្រៀង (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃទី២១ មិថុនា នេះជាថ្ងៃទិវាបិតាពិភពលោក ដែលគេតែងប្រារព្វនៅថ្ងៃអាទិត្យ សប្ដាហ៍ទីបី នៃខែមិថុនា ជារៀងរាល់ឆ្នាំ។ ជារឿយៗ គេតែងឃើញ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុកទូទៅ និងសិល្បករជាច្រើនតែងបង្ហោះរូបថតជាមួយឪពុក ហើយអមដោយសារស័ព្វដឹងគុណ ឪពុកគ្រប់ៗគ្នា។

Screen Shot 2020 06 21 At 6.42.20 PM

មុននេះបន្តិច ទំព័រ Pleng By Smart បានបង្ហោះវីដេអូមួយ ពីសិល្បករវ័យក្មេងដ៏មានប្រជាប្រិយភាព ពីក្រុម Small World Small Band ក្រុមតូច គឺលោក ម៉ម ពេជ្ជរិទ្ធ ដែលបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «លោកឪពុក - Dear Father» ដែលច្រៀងអមជាមួយហ្គីតាបណ្ដើរ និងបកស្រាយពីអត្ថន័យបទចម្រៀងនេះបណ្ដើរ។ លោកពេជ្ជរិទ្ធ​បានបរិយាយក្នុងវីដេអូនោះថា បទចម្រៀងមួយនេះនេះ ត្រូវបានតាក់តែងឡើងផ្អែកលើសាច់រឿងពិតរបស់លោក ដោយសារលោកបានបាត់បង់ឪពុកជាទីស្រលាញ់របស់លោក ដែលធ្វើឱ្យបទចម្រៀងទាំងមូល ពិតជាពីរោះ និងមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅផងដែរ។

Screen Shot 2020 06 21 At 6.42.43 PM

ដើម្បីកុំឱ្យចាំយូរ ចូលទស្សនាវីដេអូបទចម្រៀង «លោកឪពុក - Dear Father» ពីលោក ម៉ម ពេជ្ជរិទ្ធ នៅខាងក្រោមនេះ៖