ជីវិតគឺជាការតស៊ូ មិនយូរមិនឆាប់គង់តែទទួលបានជោគជ័យ ដរាបណានៅមានជីវិតគឺត្រូវតែមានក្តីសង្ឃឹម!!!

ពាក្យចាស់តែងពោលថា "ភាពជោគជ័យគឺកើតមានឡើងចំពោះតែអ្នកដែរមានការខិតខំប្រឹងប្រែង តស៊ូតែប៉ុណ្ណោះ។ យ៉ាងណាមិញ ដើមឈើមួយដើមនេះ ដែលដុះរស់រៀនមានជីវិតឡើងវិញ បន្ទាប់ពីវាត្រូវបានគេដុតបំផ្លាញ ឆេះខ្លោចស្ទើរតែផុតជីវិតទៅហើយនោះ។ ជាងនេះទៅទៀតនោះ ដូចជាចិញ្ចឹមមួយក្បាលនេះ ដែលវាមានជំងឺ ហើយស្ទើរតែបាត់បង់នូវក្តីសង្ឃឹមនោះ បានប្រែក្លាយជាសត្វចិញ្ចឹមដែលមានសុខភាពល្អមាំមួនឡើងវិញ បន្ទាប់ពីវាត្រូវបានគេជួយសង្គ្រោះ។ នេះបញ្ជាក់អោយឃើញថា រាល់បញ្ហា ឬទុក្ខលំបាកទាំងឡាយ សុទ្ធតែមានដំណោះស្រាយទាំងអស់។ យើងដឹងថាពេលខ្លះ អ្នកមានទុក្ខលំបាកខ្លាំងជាងអ្នកឯទៀត ប៉ុន្តែសូមកុំបាត់បង់រស្មីនៃក្តីសង្ឃឹមរបស់អ្នកអោយសោះ។

ដើម្បីលើកជាឧទាហរណ៍ ដល់ប្រិយមិត្តអ្នកអានយល់ជ្រាបកាន់តែច្បាស់ គេហទំព័រ Knong Srok បានខិតខំប្រឹងប្រែងចង់ក្រងជារូបភាពមួយចំនួន ដែលមានឥទ្ធិពលអាចជម្រុញអ្នកកុំបោះបង់ចោលនូវក្តីសង្ឃឹម។ យើងទាំងអស់គ្នានៅទីនេះសង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងអស់គ្នានឹងពេញចិត្តនូវការបង្ហាញនេះ។

១. ដើមឈើនេះត្រូវបានគេដុតបំផ្លាញ តែវានៅតែបន្តរស់រៀនមានជីវិត។

1

២. ខ្ញុំរើសបានឆ្មាមួយក្បាលនៅតាមផ្លូវ​ ហើយនេះជារូបថត មុន និងក្រោយ បន្ទាប់ពីខ្ញុំបានចិញ្ចឹមវាបានមួយខែ។

2

៣. ត្រឹមតែរយៈ ៦ខែ ខ្ញុំបានសម្រក់ទំងន់បានច្រើន ស្ទើរតែមិនគួរអោយជឿ។​​​​​​​​​​​​​​​​​​

3

៤. រូបភាពមុន និងក្រោយរបស់សត្វចិញ្ចឹមមួយក្បាលនេះ បន្ទាប់ពីយើងបានជួយសង្គ្រោះវាបានរយៈពេលមួយឆ្នាំ។

4

៥. ទោះជាស្ថិតនៅទីកន្លែងបែបណា ក៏សណ្តែកដឺនេះនៅតែអាចធ្វើវាបាន។

5

៦. ៣៥ ឆ្នាំមកហើយដែលប៉ារបស់ខ្ញុំព្យាយាមគូររូបអោយបានស្អាត ពេលនេះគាត់អាចធ្វើវាបានហើយ។

6

៧. មិត្តភក្តិរបស់ខ្ញុំបានជួយសង្គ្រោះឆ្កែមួយក្បាលនេះ ដែលវាត្រូវបានគេទុកចោលនៅលើវាលខ្សាច់។

7

៨. ដើមឈើនេះត្រូវបានដុះចេញពីប៉មដែលគេបោះបង់ចោល។

8

៩. ពិតជាមិនគួរអោយជឿថា ខ្ញុំអាចធ្វើវាបាន។

9

១០. មុន និងក្រោយពេលដែលខ្ញុំខិតខំកែលំអផ្ទះ និងទីធ្លាផ្ទះរបស់ខ្ញុំ។

10

១១. ប្អូនស្រីរបស់ខ្ញុំ បានញ៉ាំនំដូណាត់ ដើម្បីបង្កើតការចង់ចាំនូវជំងឺបាក់ទឹកចិត្តដែលនាងបានកើតកាលពីនាងមានអាយុ ១៤ឆ្នាំ។

11

១២. ដើមឈើដ៏ស្រស់ស្អាតនេះបានដុះនៅខាងក្នុងកន្លែងដែលគេបោះបង់ចោល។

12

១៣. ការព្យាយាមបានធ្វើអោយខ្ញុំសម្រក់ទំងន់បានរហូតដក់ ១៤០ ផោន។

13

១៤.​ បន្ទាប់ពីការព្យាយាមអស់រយៈពេល ១២ឆ្នាំ ខ្ញុំក៏ទទួលបានកូនស្រីដំបូងដ៏គួរអោយស្រលាញ់ម្នាក់។

14

១៥. ដើមឈើមួយដើមនេះ មិនដែលបោះបង់ចោលការតស៊ូរបស់ខ្លួនឡើយ។

15

១៦. ដើមឈើនេះខ្ញុំបានឃើញវានៅទីក្រុងតូក្យូ។

16

១៧. ម៉ាក់របស់ខ្ញុំបានសម្រេចគោលដៅជាគិលានុបដ្ឋាយិការបស់គាត់ហើយ។

17

១៨. ដើមឈើមួយដើមនេះ ជិតសម្រេចគោលដៅរបស់ខ្លួនហើយ។

18

១៩. ខ្ញុំបានឈរដោយគ្មានការជួយ ជាលើកដំបូងចាប់តាំងពីការវះរួច។

19

២០. ដើមឈើនេះដុះចេញពីបំពង់មួយ។

20

ចំពោះអ្នកវិញ តើអ្វីជាពេលវេលាដែលលំបាកបំផុតនៅក្នុងជីវិតរបស់អ្នក? តើអ្នកបានដោះស្រាយវាដោយរបៀបណា? ចូរប្រាប់យើងទាំងអស់គ្នានៅកន្លែងមតិយោបល់!

ប្រែសម្រួល៖ Sokhort

ប្រភព៖ Bright Side