ដូចពាក្យចាស់ថា ទឹកត្រជាក់ត្រីគុំ វាជាការពិត ក៏ដូចគ្នា បើចង់ឱ្យគ្រួសារបានរស់នៅជួបជុំ លុះត្រាតែប្រពន្ធចេះធ្វើចិត្តឱ្យត្រជាក់ដូចជាអ៊ីចឹងដែរ។
ធ្វើចិត្តត្រជាក់ឱ្យដូចជាទឹក រមែងមានត្រីជាច្រើន គុំរស់នៅ តែបើទឹកអ្នកក្ដៅ គ្មានត្រីឯណាអាចនៅបាននោះឡើយ ម្យ៉ាងវិញទៀត ធ្វើចិត្តឱ្យដូចជាទឹក គឺអាចពន្លត់ភ្លើងបានថែមទៀតផង។ ជាមនុស្សស្រី ជាប្រពន្ធ កុំពូកែខឹង ឆេវឆាវ ពូកែតែរករឿង បង្កបញ្ហា ក្ដៅក្រហាយក្នុងគ្រួសារពេក ព្រោះគ្មានមនុស្សប្រុសណា ចូលចិត្ត ឬចង់រស់នៅជាមួយនឹងមនុស្សស្រីសម្ដីអាក្រក់ ចិត្តចង្អៀតចង្អល់នោះឡើយ។
មនុស្សស្រីចេះដឹង នឹងធ្វើជាប្រពន្ធម្នាក់ដែលថ្លៃថ្នូរ ចេះរក្សាភាពស្ងៀមស្ងាត់ ចេះធ្វើចិត្តឱ្យត្រជាក់ ទើបអាចឱ្យគ្រួសារមានក្ដីសុខ និងសុភមង្គលពេញលេញ មិនមែនចេញចូលមានតែរឿងក្ដៅក្រហាយ ប្ដីចូលផ្ទះពេលណា មានតែបញ្ហារករឿងឈ្លោះទាស់គ្នារហូតនោះទេ កុំពូកែតែជេរ កុំពូកែតែចាប់កំហុស ខុសទាស់អី ជាប្ដីប្រពន្ធ រៀនបិទភ្នែក បិទត្រចៀក ធ្វើគថ្លង់ ទើបរស់នៅបានសុខស្រួល ជីវិតគូបានយូរអង្វែង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ