មិនថាអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏មិនត្រូវឱ្យតម្លៃគេខ្លាំងបេក រហូតដល់លុបអស់តម្លៃនៃខ្លួនឯងនោះទេ។ ទោះគេល្អប៉ុនណា ទោះអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា តែអ្នកខ្លួនឯងក៏មានតម្លៃដែរ គឺតម្លៃត្រង់ អ្នកមានក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ អ្នកមានចិត្តស្មោះ ចំពោះមនុស្សដែលអ្នកស្រឡាញ់ នេះហើយជាគុណតម្លៃរបស់អ្នក។
ត្រុវចាំថា ស្រឡាញ់គេប៉ុនណា ទោះអ្នកផ្គាប់ចិត្ត គោរព ឱ្យតម្លៃគេខ្លាំងប៉ុនណា ក៏មិនប្រាកដថា អាចបន្ទន់ចិត្ត ឬទាក់ចិត្តគេឱ្យស្រឡាញ់ និងស្មោះចំពោះអ្នករហូតបានដែរ បើចិត្តគេមិនចង់ បើគេគ្មានចិត្ត គ្មានអារម្មណ៍ចំបោះអ្នកផងនោះ ចុងក្រោយ ការលះបង់ដែលអ្នកមានឱ្យគេ វាងាចបានត្រឹមជាតម្លៃ ក្រោមបាតជើងគេតែប៉ុណ្ណោះ។
ពេលខ្លះ ការលះបង់ច្រើនហួសហេតុពេក អាចក្លាយជាចំណុចហួសកម្រិត ដែលធ្វើឱ្យគេមើលមិនឃើញទៅវិញក៏ថាបានដែរ តែបើគេស្រឡាញ់អ្នក ដូចដែលអ្នកស្រឡាញ់គេ គេនឹងធ្វើអ្វីៗដើម្បីអ្នក ដូចដែលអ្នកបានធ្វើចំពោះគេ គេនឹងលះបង់ដើម្បីអ្នក ដូចដែលអ្នកបានលះបង់ដើម្បីគេអ៊ីចឹងដែរ។ ប៉ុន្តែ បើគេគ្មានចិត្តឱ្យអ្នកទេ អ្វីដែលអ្នកធ្វើទៅនោះ គឺត្រូវអាសារបង់គ្រប់យ៉ាងហើយ គ្មានអ្វីដែលមានតម្លៃចំពោះគេនោះឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ