នៅអំឡុងចុងខែមករា និងខែកុម្ភៈ គឺជាពេលវេលាដែលទីក្រុង Wuhan បានរងទុក្ខដោយសារជំងឺកូវីដ១៩ ធ្ងន់ធ្ងរខ្លាំងបំផុត ដោយស្ថានភាពពេលនោះគឺ Wuhan បានបិទទ្វារទីក្រុងរយៈពេលមួយខែលែងឲ្យមានមនុស្សចេញចូល ហើយសភាពក្នុងទីក្រុងទាំងមូលប្រែក្លាយជាស្ងាត់ជ្រងំ ប្រៀបបាននឹងទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅ។
មកទល់រយៈពេលចុងក្រោយនេះ ទន្ទឹមដែលតួលេខឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនបានមានការថយចុះ សម្រាប់ Wuhan ដែលជាទីក្រុងផ្ទុះវីរុសដំបូងគេបង្អស់ ក៏ធ្លាក់តួលេខឆ្លងមកនៅសូន្យសម្រាប់ថ្ងៃខ្លះ ពោលអ្វីដែលបារម្ភសម្រាប់ពលរដ្ឋនៅទីនោះបច្ចុប្បន្នគឺបារម្ភករណីនាំចូលពីក្រៅស្រុកតែប៉ុណ្ណោះ។
ក្រឡេកទៅមើលស្ថានភាពស្រស់បំព្រងនៃទីក្រុងដែលមានមនុស្សរស់នៅច្រើនជាង ១០ លាននាក់មួយនេះ បានត្រលប់មកសភាពដើមសឹងតែ ១០០ ភាគរយវិញហើយ។ ដោយឃើញមានពលរដ្ឋផ្តើមប្រកបរបរទទួលទានសារជាថ្មី និងមនុស្សម្នាធ្វើដំណើរទៅមក ចរាចរណ៍ខ្វាត់ខ្វែងលើដងវិថី គ្រាន់ថាមិនមមាញឹកដូចពេលមុនទាំងស្រុងនោះឡើយ៕