ដូចយើងបានដឹងហើយថាវីរុស COVID-19 បានរីករាលដាលស្ទើរតែជុំវីញពិភពលោកមិនលើកលែងតែប្រទេសធំៗ សូម្បីតែប្រទេសកម្ពុជាក៏មានអ្នកឆ្លងវីរុសនេះចំនួន ៣៧ករណីដែរ គិតមកទល់យប់ថ្ងៃទី ១៨មីនា។ ។
តែនៅក្នុងព្រឹកថ្ងៃទី ១៨ ខែ មីនា ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានសរសេររៀបរាប់ក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួនថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។ ដែលព័ត៌មាននេះធ្វើឱ្យមហាជន និងប្រជាជនខ្មែរមានអារម្មណ៍ធូរស្រាលជាខ្លាំង។
តែ តើលោកអ្នកដឹងទេថា អ្នកដែលស្រាវជ្រាវរកវ៉ាក់សាំងនេះបានគឺ ជា លោកស្រី ឧត្តមសេនីយត្រី Chen Wei ដែលធ្លាប់មានប្រវត្តិផលិតវ៉ាក់សាំងដ៏ល្បីលើពីភពលោកកាលពី២០ឆ្នាំមុនទៀតផង។ ដោយការផលិតវ៉ាក់សាំង Covid-19 នេះដែរ ត្រូវបានគេបង្ហើបឱ្យដឹងថាអ្នកស្រីបានយកខ្លួនឯងមកពិសោធន៍ទៀតផង។
តាមរយៈគណណីហ្វេសប៊ុកផេក Young Leadership Foundation-Cambodia បានរៀបរាប់ថា៖ « ចិនអាចរកវ៉ាក់សាំង ដេីម្បីការពាររោគកូវីដ19បានហេីយ គឺជាការខិតខំប្រឹងប្រែង របស់លោកស្រី ឧត្តមសេនីយត្រី Chen Wei ប្រចាំកងទព័ ប្រជាជនចិន ហេីយលោកស្រីបានលះបង់ ដោយចាក់ពិសោធន៍វ៉ាក់សាំង ចូលក្នុងខ្លួនលោកស្រីផ្ទាល់តែម្ដង រួមទាំងបុគ្គលិគគាត់ ៧នាក់ទៀត ។
សូមបញ្ជាក់ផងដែរថា លោកស្រីឧត្តមសេនីយត្រី Chen Wei រូបនេះ គាត់មានបទពិសោធន៍ ក្នុងការផលិតវ៉ាក់សាំង កាលពីម្ភៃឆ្នាំមុន កាលពីលោកស្រីប្រចាំការនៅទ្វីបអាហ្វ្រិក គាត់ជាអ្នករិះរក វ៉ាក់សាំងការពារមេរោគ Ebola ។
នេះជាក្ដីសង្ឃឹមមួយរបស់មនុស្សទូទាំងពិភពលោក ហេីយក៏សូមអរគុណដល់លោកស្រី ឧត្តមសេនីយ៍ត្រី Chen Wei ដែលបានលះបង់គ្រប់បែបយ៉ាង ដេីម្បីសង្រ្គោះជីវិតមនុស្សលោក » ៕