ពិតជាមានទឹកចិត្តមិនសរសើរមិនបាន! នាយកសាលាវត្តបូណ៍ ចុះថ្លៃគ្រប់បន្ទប់ឱ្យអ្នកជួល ​៥០% ​ព្រោះតែយល់សេដ្ឋកិច្ចពេលនេះ

អ្នកណាៗក៏ដឹងដែរថា ​សាលាវត្តបូណ៌ នៅក្នុងខេត្តសៀមរាប ​គឺជាសាលាគម្រូមួយដែលមានការរៀបចំស្អាតបាទ ​វិន័យល្អ ក្រោមការដឹកនាំពីនាយកសាលា និងលោកគ្រូអ្នកគ្រូតែម្តង ​ដោយសាលានេះថែមទាំងមានឈ្មោះល្បីដល់បរទេសផងដែរ។

មិនត្រឹមតែជានាយកសាលាដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូនោះទេ ​លោកនាយកសាលាវត្តបូណ៍ ត្រូវបានគេស្គាល់ថាជាមនុស្សមានទឹកចិត្តខ្លាំង ដោយថ្មីៗនេះបន្ទប់ដែលលោកគ្រូជួលឱ្យគេ បានបញ្ចុះតម្លៃដល់ទៅ ​៥០% ​ដល់អ្នកជួល ដើម្បីយោគយល់ពីជីវភាពសេដ្ឋកិច្ចដែលកំពុងតែមានបញ្ហាដោយសារតែវីរុស ​Covid-19 ។

89731630_2582007042058086_7990681968675127296_n

តាមរយៈគណនីហ្វេសប៊ុក Lyna Gideon បានរៀបរាប់ឱ្យដឹងថា៖ « បើម្ចាស់ផ្ទះផ្សេងទៀតមានទឹកចិត្តដូចលោកគ្រូ ល្អខ្លាំងម៉ង នៅក្នុងស្ថានភាពបែបនឹង ដេកៗ ម្ចាស់ផ្ទះខលមកស្មានមានការអីលើកទូរស័ព្ទភ្លាមមិនទាន់បាននិយាយអីផង គាត់ថាខែនេះចុះថ្លៃផ្ទះឲ្យ50% គ្រប់បន្ទប់តែម្តង អូហូ! អរនោះអរ សេដ្ឋកិច្ចកំពុងតែពិបាក តែលោកគ្រូយល់ពីស្ថានភាពពិភពលោកកំពុុងចលាចលជាមួយមេរោគកូរ៉ូណា លោកគ្រូក៏មានការបន្ធូរបន្ថយថ្លៃផ្ទះដែរ អរគុណលោកគ្រូនយកសាលាវត្តបូណ៍ 🙏🙏❤❤ ​»។

នេះពិតជាទឹកចិត្តដ៏ថ្លាថ្លៃមែន ​ដែលលោកនាយកសាលាចេះយោគយល់ ក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានការកកស្ទះដោយសារតែវីរុស ​Covid-19  ៕

S 4657