បើគិតមកទល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ នេះ ប្រទេសកម្ពុជាមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 ចំនួន ២៤ករណីមក ហើយ ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស មិនមែនជាការឆ្លងក្នុងសហគមន៍ ក្នុងប្រទេសបន្តគ្នានោះឡើយ។ ជាក់ស្តែក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្តដែលបានរកឃើញអ្នកផ្ទុក Covid-19 បាននឹងកំពុងតែដុតដៃដុតជើងមើលថែ និងព្យាបាលអ្នកជំងឺរបស់ខ្លួន ដែលការងារជួរមុខនេះពិតជាប្រឈមមុខនឹងហានិភ័យឆ្លងវីរុសនេះខ្ពស់ណាស់។
ជាក់ស្តែងសម្រាប់ខេត្តបាត់ដំបង ត្រូវបានគេរកឃើញមានអ្នកផ្ទុកវីរុស Covid-19 ដល់ទៅ ៤នាក់ អាចថាជាចំនួនច្រើនជាងបណ្តាខេត្តដទៃ ដូច្នេះក្រុមគ្រូពេទ្យសុទ្ធតែមានភាពមមាញឹកនឹងគ្រប់គ្រងស្ថានការអ្នកជំងឺក្នុងតំបន់របស់ខ្លួនប្រកបដោយការលះបង់ និងទំនួលខុសត្រូវខ្ពស់។
ក្នុងនោះសម្តី និងការបញ្ជាក់ពីការងារ ទំនួលខុសត្រូវរបស់ខ្លួនមិនខ្លាចរអានឹងជំងឺឆ្លង របស់គ្រូពេទ្យជួរមុខមួយរូបនៅក្នុងខេត្តបាត់ដំបងបានត្រូវមហាជនកំពុងតែកោតសរសើរខ្លាំង និងមានការជូនពរឱ្យកិច្ចការងារប្រកបដោយសុវត្ថិភាពផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Menghak Ngoun ដែលជាគ្រូពេទ្យជួរមុខនៅក្នុងខេត្តបាត់ដំបងបានឱ្យដឹងថា៖ « ម៉ាក់ខ្ញុំគាត់សួរខ្ញុំមិចហេីយកូន ម៉ាក់លីថា គេផ្ទុះ កូរូណា កូនត្រូវប្រយ័ត្នណា កូនកុំសូវប៉ះពាល់ជាមួយអ្នកជំងឺពេក ហេីយ ខ្ញុំឆ្លេីយទៅម៉ាក់វិញថា អត់អីទេម៉ាក់ ខ្ញុំ ជាគ្រូពេទ្យខ្ញុំមានតួរនាទី មេីលថែរក្សា ការពារអ្នកជំងឺ អោយជាសះស្បេីយ ទៅតាមបច្ចេកទេសវិជ្ជសាស្រ្ត តែ បេីខ្ញុំមានបញ្ហាអ្វី ម៉ាក់ត្រូវតែ មានមោទនភាពលេីកូន ដែលមានកូនធ្វេីជាពេទ្យ ហេីយស្គាល់តួនាទី ជាពេទ្យ។
ដល់ម៉ោងទៀតហេីយ មេីលគាត់លែងស្គាល់ហេីយ, ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
មានពាក្យអីជូនពរនឹងលេីកទឹកចិត្តគាត់ទេ
ក្រុមគ្រូពេទ្យសំរុក គ្រប់មន្ទីរពេទ្យ
❤️️សូមអោយក្រុមពេទ្យទាំងអស់មានសុខភាពល្អ❤️️
❤️️អគុណសំរាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក❤️️🙏🏻🙏🏻🙏🏻
ជាចុងក្រោយសូមបងប្អូនធ្វេីការ ការពារនឹង អនាម័យ អោយស្រមស្របទៅនឹង សារាចរណ៌របស់ក្រសួងសុខាភិបាល នឹងអង្គការ សុខភាពពិភពលោក WHO 🙏🏻🙏🏻
សូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ដេីម្បីប្រយុទ្នប្រឆាំង នឹងជំងឺថ្មីCovid 19 នេះ កុំអោយកេីតមានបន្តលេីទឹកដីរបស់យេីង ស៊ូស៊ូ 💪💪 »៕
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាថែទាំសុខភាពទាំងអស់គ្នា ចៀងវាងទៅកន្លែងអ៊ូអរផ្តេសផ្តាស និងកុំភ្លេចលាងសម្អាតអនាម័យផ្ទាល់ខ្លួនដូចជាលាងដៃឱ្យបានស្អាតឱ្យបានទៀងទាត់ និងពាក់ម៉ាស់រាល់ពេលចេញពីក្រៅដែលមានមនុស្សអ៊ូអរជាដើម៕