ខ្ជូតអស់ទាស់! ​វិទ្យាល័យបាក់ទូក លាបរបង ​និងអគារសាលាពណ៌ផ្កាឈូក ​ឃើញហើយមានអារម្មណ៍ចង់រៀនហ្មង

ជាការពិតណាស់ នៅក្នុងវ័យសិក្សា ​គឺជាវ័យដែលត្រូវប្រឹងប្រែងខ្លាំង និងស្មុគស្មាញស្ត្រេស នៅក្នុងការសិក្សា ​ដើម្បីបំពេញចំណេះវិជ្ជាប្រលងចេញទៅថ្នាក់ឧត្តមឱ្យបានជាប់ពេញដោយចំណេះដឹង។

តែយ៉ាងណាក្តីនៅក្នុងវ័យស្ត្រេសបែបនេះ ​លោកគ្រូអ្នកគ្រូ និងនាយកសាលាតែងតែខិតខំបង្រៀនសិស្សឱ្យចេះចាំតាមវិធីផ្សេងៗរៀងៗខ្លួនតាមបទពិសោធន៍ផ្សេងៗគ្នា ​ឬក៏ស្វែងរកកកម្មវិធីឱ្យសិស្សបានលំហែពីការសិក្សាដោយការបង្កើតកម្មវិធីសិក្សាបែបកម្សាន្តឱ្យសិស្សបានឆាបចេះចាំ និងមានចិត្តចង់រៀនជាដើម។

ជាក់ស្តែង ​សម្រាប់វិទ្យាល័យបាក់ទូកវិញ បានធ្វើឱ្យសិស្សានុសិស្ស និងមហាជនភ្ញាក់ផ្អើលខ្លាំង ​ដោយរបងសាលា  បានចាប់ផ្តើមលាបពណ៌ផ្កាឈូកស្រស់ស្អាតចែងចាំងតែម្តង​​ធ្វើឱ្យសិស្សៗហាក់មានអារម្មណ៍រីករាយពេលឃើញសាលាខ្លួន  ហើយលើសពីនេះ  ក៏មានការចាប់ផ្តើមលាបពណ៌អគារពណ៌ផ្កាឈូកដូចគ្នា  ដោយចាប់ផ្តើមពិអគារថ្នាក់ទី ​១១ ​ទៅ ​គ្រាន់តែឃើញស្រស់ស្រាយតែម្តង។

អាចនិយាយបានថាការផ្តើមគំនិតលាបពណ៌បែបនេះ ​គឺជាយុទ្ធសាស្រ្តរបស់ខាងគណកម្មការវិទ្យាល័យបាក់ទូក ​ដើម្បីកែលំអសោភណ្ឌភាពសាលាផង និងដើម្បីឱ្យសិស្សានុស្សមានអារម្មណ៍ថាស្រលាញ់សាលាចង់សិក្សាទៀតផង៕

ប្រភពរូបភាព៖ Bak touk

400729_650530478295554_650713398_n

88347017_221980632518258_9102718756173381632_o

90056473_225261728856815_899224310487449600_o