BloodShot / ឆ្មាំលោហិត​ ខ្សែភាពយន្តបាញ់បោះបែបវិទ្យាសាស្រ្តសង្គ្រាមបច្ចេកវិទ្យា ​ធានាថាល្អមើលជក់ចិត្ត (មានវីដេអូ)

សម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្តបាញ់ប្រហារ ​ពិតណាស់ ចំណីអារម្មណ៍ និងចំណីចក្ខុប្លែកបានមកដល់ហើយ ​នោះគឺខ្សែភាពយន្ត BloodShot ឬមានចំណងជើងខ្មែរថា ឆ្មាំលោហិត​ ។

BloodShot / ឆ្មាំលោហិត​ ​គឺជាខ្សែភាពយន្តថ្មីទំនើបបែបបាញ់ប្រហារគ្នា  ជាមួយនឹងបច្ចេកវិទ្យាជឿនលឿន និងវិទ្យាសាស្រ្តទំនើបដែលមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ ​ដោយស្ថិតនៅក្រោមការផលិតពី​ Columbia Picture ដែលស្គាល់ថាជា​ Sony  ជាភាពយន្តយកចេញពីសៀវភៅត្លុក ​(Comic) ល្បីល្បាញខ្លាំង​ ថែមទាំងចូលរួមដោយតារាលំដាប់អាជីពល្បីៗពេញដោយសមត្ថភាពកម្រិតពីភពលោក និងស្តង់ថាជាច្រើនរូបផងដែរ។

EPEXNDkU8AESvq6

ខ្សែភាពយន្តដ៏ជក់ចិត្តនេះ និយាយពី​ Ray Garrison ដែលជាទាហានម្នាក់ត្រូវបានសម្លាប់ដោយ​ពពួកភេរវករ​ ពិសេស​ តែ​ Ray មានសំណាងល្អ ដែល​ត្រូវបានលោកដុកទ័រ Emil Harting បានបរិច្ចាកសាកសពគេយកទៅដល់ក្រុមហ៊ុន​ Doctor Harting ហើយបានធ្វើការពិសោធន៍ចាក់សេរ៉ូមពិសេសសង្រ្គោះជីវិតវិញ ។ ក្រោយពី Ray បានដឹងខ្លួន និងរស់រានសារជាថ្មីឡេីងវិញរូបគេទទួលបានឈាមពិសេសនៃបច្ចេកវិទ្យាសម័យទំនេីបដែលនៅក្នុងឈាមគេមានភាគល្អិតរាប់លានអាចជួសជុលខ្លួនគេកុំឱ្យមានរបួស និងមានកម្លាំងមហិមាទៀតផង។

1170485   Bloodshot

ក្រៅពីសាច់រឿង និងការសម្តែងពិតជាល្អពិសេសហើយនោះ រឿងមួយនេះមានការបង្ហាញពីបច្ចេកវិទ្យាសម័យទំនេីបជឿនលឿន​ បែបប្រតិដ្ឋ ទោះបីហួសពីការពិតបច្ចុប្បន្នបែរធ្វើឱ្យអ្នកទស្សនាស្លុងអារម្មណ៍បានល្អ ​ជាមួយនឹងការរៀបសាច់រឿងសមហេតុផលអាចទទួលយកបាន។

កុំភ្លេចណាមកទស្សនា ​BloodShot / ឆ្មាំលោហិត​  ទាំងអស់គ្នា ​ដើម្បីទទួលបាននូវបទពិសោធន៍នៃការទស្សនាកុនដ៏ល្អមើលមួយនេះ ​ជាពិសេសរបើបានទស្សនាប្រភេទភាពយន្ត​ 4Dx ទៀតនោះ ដឹងតែស្លុងអារម្មណ៍ចូលតួតាមដូចជាស្ថិតនៅក្នុងសាច់រឿងពិតៗតែម្តង។

កុំភ្លេចណា​ ​BloodShot / ឆ្មាំលោហិត មានចាក់បញ្ចាំងហើយ ​គ្រប់បណ្តារោងភាពយន្តចាប់ពីថ្ងៃទី ​១៣ ​ខែមីនា ​ឆ្នាំ  ២០២០ ​នេះតទៅ។

89393489_2853304184747816_8003197950052270080_o

ក្រុមការងារក្នុងស្រុក ​ក៏សូមថ្លែងអំណរគុណទៅដល់  ចៃកុន JaiKon សម្រាប់សំបុត្រ ​Pre-Screening និង Poster ដ៏ស្រស់ស្អាតសម្រាប់ខ្សែភាពយន្ត ​BloodShot / ឆ្មាំលោហិត​

 សូមទស្សនាវីដេអូ ​Trailer រឿង ​ខ្លីដូចខាងក្រោមនេះ ៖