រំភើប​ណាស់! អត្តសញ្ញាណ​ខ្មែរ​ពិតៗ ​សូម្បី​រាជ​ទាយាទ​អង់គ្លេស​ក៏​លើក​ដៃ​សំពះ​ ជំនួស​ពី​ការ​ចាប់​ដៃ​ជា​ការ​គោរព​គ្នា

ទន្ទឹម​នឹង​ការ​រាតត្បាត​ខ្លាំង​នៃ​វីរុស COVID-19 ប្រទេស​ជា​ច្រើន​ទូទាំង​សកលលោក​បាន​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​គឺ​ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ ពោល​បញ្ចៀស​ការ​ចាប់​ដៃ ឬ​ប៉ះ​របស់របរ​សាធារណៈ​អ្វី​មួយ ​ដែល​វា​អាច​មាន​វីរុស​ទំ​នៅ​លើ​នោះ។

Ice_screenshot_20200313 113809

Ice_screenshot_20200313 113746

Ice_screenshot_20200313 113736

Ice_screenshot_20200313 113730

ជំនួស​ដោយ​ការ​ចាប់​ដៃ​មនុស្ស​ជា​ច្រើន​មិន​ថា​ស្បែក​ស ស្បែក​ខ្មៅ បាន​ផ្លាស់ប្តូរ​មក​លើក​ដៃ​សំពះ ដែល​នេះ​ក៏​នាំ​ផល​ចំណេញ​មួយ​ដល់​កម្ពុជា តាម​រយៈ​ការ​ចែកចាយ​នូវ​អត្តសញ្ញាណ​ខ្មែរ​ពិតៗ​ទៅ​ឲ្យ​ពិភពលោក​បាន​ស្គាល់។

មិន​ខុស​ពី​វីដេអូ​មួយ​ដែល​ចែក​រំលែក​លើ​គណនី Narith Suon បាន​ទទួល​ការ Share ដល់​ទៅ​ជាង ១ មុឺន​ដង ដោយ​លោក​បាន​សរសេរ​រៀបរាប់​ថា៖ "ដោយសាតែ កូរ៉ូណាវីរុស ជនស្ពែកស ក៏គោរពគ្នាដោយលើកដៃសំពះដែរ។ រូបរាជទាយាទ ឆាល នៃចក្រភពអង់គ្លេស"។

https://www.facebook.com/narith.suon/videos/2969422049756433/

សារ​នេះ​ដែរ​ក៏​មាន​បងប្អូន​យើង​ចូលរួម​បញ្ចេញ​មតិ​ថា​សកម្មភាព​បែប​នោះ អាច​ស​បញ្ជាក់​ពី​ការ​ផល​ចំណេញ​ក្នុង​ការ​លើក​ស្ទួយ​ដល់​ប្រពៃណី​ខ្មែរ និង​ជា​វប្បធម៌​មួយ​របស់​ជនជាតិ​អាស៊ី​ភាគ​ច្រើន​ដែល​ជា​ទូទៅ​រមែង​លើក​ដៃ​សំពះ​ជា​ការ​គោរព ជា​ជាង​ការ​ចាប់​ដៃ​គ្នា។

Ice_screenshot_20200313 113724

Ice_screenshot_20200313 113721

8 4 038

រំឭក​ថា​ការ​សំពះ​របស់​ខ្មែរ​មាន​ប្រវត្តិ​ប្រមាណ ៥០០ ឆ្នាំ​មុន​គ្រឹះ​សករាជ​មក​ម្ល៉េះ ហើយ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​របៀប​នៃ​ការ​គោរព​ឬ​សំពះ​ទៅ​តាម​ឋានានុក្រម​នីមួយៗ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ចិន្ត ច័ន្ទ​រតនា ប្រធាន​មូល​និធិ​កេរ​ដំណែល​ខ្មែរ​ធ្លាប់​លើក​ឡើង​កន្លង​មក៕

ប្រភព៖ Facebook