ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មីដោយថ្មីៗនេះបុគ្គលសំខាន់ៗ និងតារាល្បីៗជាច្រើនរូបត្រូវបានរកឃើញជាបន្តបន្ទាប់ថាមានផ្ទុកនូវវីរុស Covid-19 ដោយពេលនេះសូម្បីតែកីឡាករល្បី Cristiano Ronaldo ក៏កំពុងតែស្ថិតនៅក្នុងដំណាក់កាលសង្ស័យផងដែរ។
នៅពេលនេះលោក Cristiano Ronaldo ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងរបស់លោកនៅ Madeira ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីមិត្តរួមក្រុមក្នុងក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានត្រូវគេរកឃើញថារកឃើញតេស្តវិជ្ជមាន Covid-19 ។
ការសង្ស័យដែលតារារូបនេះផ្ទុកវីរុស Covid-19 ព្រោះតែកាលពីថ្ងៃអាទិត្យមុនលោក Ronaldo និង Rugani បានចែករំលែកបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នា ក្នុងពេលដែល Juventus បំបាក់ក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។
ដូច្នេះយើងនឹងរង់ចាំមើលលទ្ធផលធ្វើតេស្តរបស់តារាបាល់ទាត់ល្បីនេះនឹងវិវឌ្ឍន៍ទៅជាបែបណា៕
ប្រភព៖ DailyMail