ដៃគូជីវិត! រកដែរ តែរកមិនបាន ឬរើសពេក ទើបរកមិនបាន?

រឿងគូជីវិត អ្នកណាក៏មានដែរ ប៉ុន្តែអ្នកខ្លះ នៅសុខៗ ក៏ដល់គូ គូមករកដោយឯកឯង ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ទាល់តែខ្នះខ្នែង ខំរកទើបបានជួបគូ មានស្នេហានឹងគេ តែចំណែកអ្នកខ្លះទៀត ខំរកដែរ បែរជារកមិនបាន? សួរថា រកមិនបាន ឬក៏មកពីរើសពេក ទើបមិនត្រូវចិត្ត?

ជាការពិតណាស់ អ្នកខ្លះ ជួបមនុស្សច្រើន ទាំងល្អ ទាំងមិនល្អ អ្នកស្រឡាញ់ក៏មានមិនចេះតិច ប៉ុន្តែបែរជាមិនមានគូ មិនមានស្នេហានឹងគេ អាចដែរ អាចមកពីរើសពេក អ្នកនេះមិនត្រូវ អ្នកនោះក៏មិនត្រូវ និយាយទៅ អ្នកណាក៏មិនត្រូវចិត្ត គិតថាគេមិនសក្តិសមនឹងខ្លួន ទើបរកមនុស្សមករួមដំណើរជីវិតមិនបាន រហូតដល់វ័យជ្រេទៅហើយ នៅឡើយតែគ្មានដៃគូស្នេហានឹងគេទៀត។

ថាទៅ រឿងដៃគូជីវិត ឬគូស្នេហា គូសង្សារនេះមួយ ពិបាកថាណាស់ ពេលខ្លះ អាចមកពីយើងមិនទាន់ដល់គូ ជួនកាលក៏អាចមកពីយើងហ្នឹង តាំងខ្លួនមហិមា ឆ្លាតពូកែ គិតថាខ្លួនល្អខ្លាំងពេក ទើបមិនមានគូនឹងគេ តែពេលខ្លះទៅ មកពីមនុស្សដែលចូលមកក្នុងជីវិតយើង មិនមាននិស្ស័យសូម្បីតែបន្តិចជាមួយយើង ចូលមក មិនមានទំនាញឱ្យយើង ស្រឡាញ់គេតាល់តែសោះ ម្ល៉ោះហើយ! មានតែបណ្ដោយ អត់គូ តាមអត់គូហ្នឹងទៅ៕

89342629_2267574056881886_4811604926306189312_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ