កូនពៅក្បាលរឹង! រឿងហ្នឹងទទួលស្គាល់ថា វាជាការពិត

កូនពៅភាគច្រើន ប្រាកដជាដឹង និងស្គាល់ពីចរិតខ្លួនឯងច្បាស់ណាស់ហើយ គ្រាន់តែអ្នកខ្លះ គាត់ហាក់ប្រកែក មិនព្រមទទួលស្គាល់ការពិត ទាំងដែលការពិតនោះ ចរិតលក្ខណៈរបស់កូនពៅ ជារឿងដែលល្អ ហើយក៏ជាគុនសម្បត្តិរបស់កូនពៅផងដែរ។

ជាក់ស្ដែង ស្ទើរតែទាំងអស់របស់កូនពៅ ដែលគ្រប់គ្នាតែងគិតថា ជាកូនដែលរំអួយ ញិញក់ អាងយ៉ាង ចង់បានការស្រឡាញ់ ការយកចិត្តទុកដាក់ និងការការពារពីម៉ាក់ប៉ា ប៉ុន្តែការពិតទៅ មិនដូច្នោះទេ កូនពៅ ជាកូនដែលមានឯករាជ្យបំផុត ចូលចិត្តប្រើជីវិតបែបជាខ្លួនឯង មិនដែលចង់ពឹងផ្អែកឪពុកម្ដាយនោះឡើយ។ ម្យ៉ាងវិញទៀត ភាគច្រើននៃកូនពៅ ច្រើនតែត្រូវរស់នៅឆ្ងាយពីឪពុកម្ដាយ និងក្រុមគ្រួសារ។

88321434_2825786627502487_4460101744784834560_o

ក៏ព្រោះតែការចូលចិត្ត ជីវិតបែបឯករាជ្យខ្លាំងពេក ទើបធ្វើឱ្យកូនពៅ តែងតែសម្រេចចិត្ត សុខចិត្តរស់នៅឆ្ងាយពីអ្នកផ្ទះ មិនថាត្រូវនៅឆ្ងាយ លំបាក ហត់នឿយ ឬក៏ឯកាយ៉ាងណាទេ ក៏កូនពៅជាកូនដែលរឹងមាំគ្រប់គ្រាន់ និងអាចមើលថែ ការពារខ្លួនឯងបានជានិច្ច មិនដែលគិតចង់ឱ្យអ្នកផ្ទះ ជាពិសេសម៉ាក់ប៉ា បារម្ភ ឬខ្វល់ចិត្តឡើយ។

យ៉ាងណាមិញ ព្រោះតែឯករាជ្យភាព និងការចង់ប្រើជីវិតជារបស់ខ្លួនឯងនេះហើយ ទើបធ្វើឱ្យកូនពៅ ក្លាយជាកូនដែលរឹងក្បាល ចចេសរឹងរូស និងមិនសូវស្ដាប់អ្នកណាទេ ព្រោះគេមានបំណង មានក្ដីស្រមៃ និងមានផ្លូវដែលគេចង់ដើរ៕

89113186_2823169771097506_5949764636906618880_o

89489776_2825796704168146_457482663486291968_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: