នៅ​ថៃ​អ្នក​លក់​ម៉ាស​តម្លៃ​លើស​ពី ២,៥ បាត/ម៉ាស ​ត្រូវ​ជាប់​គុក ៥ ​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ដល់​ទៅ

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា​សម្រាប់​ជន​ណា​ដែល​លក់​ម៉ាស​ក្នុង​មួយ​ម៉ាស​តម្លៃ​លើស​ពី ២,៥ បាត (ឬ​ជាង ៣០០ រៀល/ម៉ាស រូបិយប័ណ្ណ​កម្ពុជា) នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ ១០០ ០០០ បាត​ឬ​ជាង ៣ ១០០ ដុល្លារ​អាមេរិក។

Image

88062788_2376124215822861_2810248426631987200_o 960x540

បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​មាន​ការ​ផ្គត់ផ្គង់​ម៉ាស​ដោយ​រោងចក្រ​ចំនួន ១១ ទីតាំង ដែល​ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​បាន​ប្រមាណ ១,២ លាន​ម៉ាស ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​មួយ​កម្រិត​បើ​ធៀប​នឹង​ពេល​មុន ១,៣៥ លាន​ម៉ាស។

588035

ចំពោះ​ចំនួន​កំណត់​មួយ​នេះ​សោត រដ្ឋាភិបាល​បាន​ចាត់វិធានការ​ដោយ​ផ្គត់ផ្គង់​ប្រមាណ ៧០០ ០០០ ម៉ាស​ទៅ​កាន់​ផ្នែក​​សុខាភិបាល​សាធារណៈ រួម​មាន​មន្ទីរ​ពេទ្យ​រដ្ឋ​និង​មន្ទីរ​ពេទ្យ​ឯកជន ខណៈ ៥០០ ០០០ ម៉ាស​ផ្សេង​ទៀត​ត្រូវ​ផ្គត់ផ្គង់​ទៅ​តាម​ហាង​លក់​ចែកចាយ​ផ្សេងៗ។

800_ece16a7f294882c

រំឭក​ថា​គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ៦ ​មិនា ឆ្នាំ ២០២០ នៅ​ប្រទេស​ថៃ​មាន​ករណី​អ្នក​ឆ្លង​វីរុស COVID-19 ចំនួន ៤៧ ករណី ដោយ​មាន​អ្នក​បាត់បង់​ជីវិត ១ រូប ខណៈ​ព្យាបាល​ជោគជ័យ​មាន ៣១ ករណី​ហើយ៕

ប្រែ​សម្រួល៖ Knongsrok | ប្រភព៖ Bangkokpost​