មាន​តែ​អ្នក​ជួប​ហើយ​បាន​ដឹង! ធ្លាប់​ដើរហើរ​នឹង​គ្នា លុះ​សុខៗ​មិត្ត​ជិតស្និទ្ធគេ​ការ​បាត់ រំភើប​ក៏​រំភើប ហើយ​ក៏​ស្តាយ​ណាស់​ដែរ

ថ្ងៃ​មង្គល​របស់​មិត្តភក្តិ​ជិតស្និទ្ធ​យើង គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​ជូនពរ​ឲ្យ​ពួក​គេ​ចាប់​ដៃ​ជាមួយ​ស្វាមី អាច​បង្កើត​នូវគ្រួសារ​ដ៏​កក់ក្តៅ​មួយ​ឡើយ។ ប៉ុន្តែ​កូន​ចិត្ត​ដែល​នឹកនា និង​មាន​អារម្មណ៍​ថា​បាត់បង់​មនុស្ស​ដែល​ធ្លាប់​ដើរហើរ​ទៅ​ណា​ជាមួយ​នឹង​គ្នា ក៏​ពិបាក​នឹង​ទទួល​យក​ដូច​គ្នា។

83896899_837754650058789_6973775021701332992_n

83935446_837754723392115_6524159574365175808_n

ទឹក​ភ្នែក​បន្លំ​ទុក្ខសោក លាយ​ឡំ​នឹង​អារម្មណ៍​រំភើប​អបអរ តែ​ចាប់​ពី​ថ្ងៃ​ដែល​មិត្ត​របស់​យើង​ចូល​រោងការ​ហើយ​ទៅ យើង​មិន​អាច​ទៅ​ណា​មក​ណា​ដោយ​សេរី​ជាមួយ​គ្នា​បាន​ទៀត​ឡើយ ណា​មួយ​នាង​ជាប់​បំពេញ​កាតព្វកិច្ច​ជា​ភរិយា​ល្អ មើល​ថែ​ទុកដាក់​ក្នុង​ផ្ទះ និង​មើលថែ​ប្តី ហើយ​បើ​នាង​មាន​បុត្រ​ទៀត​នោះ ក៏​កាន់​តែ​កាត់​បន្ថយ​ពេលវេលា​ដែល​ធ្លាប់​តែ​សប្បាយ​រីករាយ​ជាមួយ​គ្នា​កាល​ពី​នៅ​យុវវ័យ​អស់​រលីង។

84657910_837754690058785_5915062443616239616_n

ប៉ុន្តែអ្នកក៏ត្រូវរៀនទទួលយក ព្រោះវា​ជា​ធម្មជាតិ​ដែល​កំណត់​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចាំ​បាច់​ត្រូវ​ចាប់​ដៃ​គ្នា​រៀបការ និង​បង្កើត​ជា​គ្រួសារ​ថ្មី ពោល​មិន​អាចនៅ​លាវ​សប្បាយ​បែប​ខ្លួន​ទំនេរ​រហូត​នោះ​ទេ។

តើ​នរណា​ខ្លះ​ធ្លាប់​កើត​មាន​អារម្មណ៍​ចាក់ដោត​បែប​នេះ? តើ​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ពេលវេលា​សោកស្តាយ​មួយ​នោះ​ហើយ​ឬ​នៅ?

រក្សា​សិទ្ធ៖ Knongsrok