បើយកត្រឹមជាសង្សារ មិនបាច់គិតពិចារណាច្រើនទេ តែជ្រើសដៃគូជីវិត ត្រូវគិត និងមើលលើចំណុចទាំងនេះ

បើគ្រាន់តែជាគូសង្សារ ក៏មិនចាំបាច់ត្រូវទៅគិតអីវែងឆ្ងាយ ជ្រើសរើសអីច្រើននោះដែរ បើមិនល្អ មិនត្រូវចិត្ត មិនចុះសម្រុងនឹងគ្នា ក៏បែក ហើយរកថ្មីមួយទៀតទៅចប់រឿងហើយ។ ប៉ុន្តែសម្រាប់គូជីវិតវិញ ម៉េចនឹងអាចលេងសើចបានទៅ ត្រូវគិត ត្រូវជ្រើស ត្រូវពិចារណាខ្លាំងកុំឱ្យខុស ៖

គូជីវិតល្អ គឺមនុស្សម្នាក់ដែលយើងត្រូវប្រើជីវិតរួមគ្នា ជាមនុស្សដែលយើងត្រូវរៀបការ សាងគ្រួសារជាមួយគ្នា រស់នៅក្នុងផ្ទះជាមួយគ្នា ហើយមិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែចេះអត់ធ្មត់តស៊ូរួមគ្នា ប្រឈមមុខជាមួយគ្នា​​ជាពិសេសគឺ ត្រូវចេះអត់ឱន អធ្យាស្រ័យឱ្យគ្នា។

1fa0454a7a80dde5ddb6f5f998c63105

គូជីវិតល្អ គឺត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ថែមទាំងទំនាក់ទំនងល្អជាមួយសាច់ញាតិបងប្អូនទាំងសងខាងទៀត។ ជាដៃគូដែលអាចកាន់ដៃគ្នា ឆ្ពោះទៅរកភាពរុងរឿងមានបានជាមួយគ្នា មិនមែនចូលមក ដើម្បីតែបំផ្លាញ និងធ្វើបាបគ្នានោះឡើយ។

គូជីវិតល្អ គឺមនុស្សដែលចូលមកក្នុងជីវិត ចេះប្រើចិត្តគំនិតរួមគ្នា ចេះកែតម្រូវគ្នា និងកែប្រែដើម្បីគ្នា មិនមែនទាមទារឱ្យម្ខាងកែប្រែ ដើម្បីផ្គាប់តម្រូវចិត្តតែម្ខាងទៀតនោះឡើយ។ មិនថាចំណុចល្អ ឬអាក្រក់ទេ គឺត្រូវតែចេះបង្ហាញឱ្យគ្នាដឹង ដើម្បីកែប្រែ កុំប្រឹងលាក់បាំង់ ឬចេះតែប្រឆាំងនឹងគ្នាឱ្យសោះ។

គូជីវិតល្អ ត្រូវតែចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ហើយចេះទុក្ខចន្លោះក្នុងសេរីភាពឱ្យគ្នា ជាពិសេសគឺ ការសម្រេចចិត្តណាមួយ ត្រូវតែចេះផ្ដល់ឱ្យគ្នា កុំគិត កុំខ្លាំង កុំពូកែតែឯង ដោយមិនខ្វល់ពីដៃគូ។

0764bc9d25dbc9170d4b2919ae135949

គូជីវិតល្អ ត្រូវតែចេះផ្ដល់ស្នាមញញឹម និងក្ដីសុខសុភមង្គលដល់គ្នា មិនមែនផ្ដល់តែការឈឺចាប់ និងទឹកភ្នែករាល់ថ្ងៃនោះទេ។

គូជីវិតល្អ ត្រូវតែស្មោះត្រង់ចំពោះគ្នា មិនថានៅចំពោះមុខ ឬក្រោយខ្នងនោះឡើយ។ ហើយមិនត្រូវរំឭកទៅអតីតកាលដែលមិនល្អរបស់ដៃគូកន្លងមកទេ កុំធ្វើឱ្យទំនាក់ទំនងល្អក់កករ ព្រោះតែរឿងដែលកន្លងហួស។

មុននឹងជ្រើសរើសដៃគូល្អម្នាក់ យើងខ្លួនឯងគួរតែធ្វើខ្លួនឱ្យក្លាយជាដៃគូជីវិតដ៏ល្អជាមុនសិន បើទោះជាយើងមិនទាន់បានជួបគូជីវិតល្អក៏ដោយ។ បើថ្ងៃណាមួយយើងបានជួបគូជីវិតល្អ យើងក៏នឹងសក្តិសម ព្រោះយើងបានត្រៀមខ្លួន និងប្រែក្លាយខ្លួនឯងជាដៃគូជីវិតល្អរួចជាស្រេចហើយ៕

0802b1ba81557baac0816bd71f9ddfb6

អត្ថបទ ៖ បរទេស

ប្រែសម្រួល ៖ ភី អេក