ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះមានរឿងមួយគួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយកំណប់តោថ្មបុរាណយ៉ាងស្រស់ស្អាតមួយ ត្រូវបានក្រុមការងារជួសជុលប្រាសាទបារាយណ៍មេបុណ្យ របស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានរកឃើញ ខណៈពេលកំពុងតែជួសជុលកំពង់ទឹកប្រាសាទ។
កំណប់តោថ្មបុរាណ ជាស្តេចរាជសីហ៍ យ៉ាងស្រស់ស្អាត ដែលមានទម្ងន់ប្រហែល ២តោនមួយនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទបាយរណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយការរកឃើញបែបនេះបានធ្វើឱ្យមហាជន ទាំងអ្នកស្រាវជ្រាវមានភាពរីករាយខ្លាំងមែនទែន ជាពិសេសសូម្បីតែប្រជាជននៅក្នុងតំបន់ក៏មានជំនឿខ្លាំងរហូតមានការបួងសួងសុំសេចក្តីសុខផងដែរ៕