របាយការណ៍ផ្លូវការចេញពីប្រទេសចិនចុះផ្សាយនៅយប់ម៉ោង ០៩:៣០ នាទី ថ្ងៃទី ២៦ មករាបានឲ្យដឹងថាចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាបានកើនឡើងដល់ ២ ០៧៤ នាក់ហើយ ខណៈអ្នកបាត់បង់ជីវិតនៅ ៥៦ នាក់ដដែល។
ចំពោះតួលេខអ្នកឆ្លងបានមានការកើនឡើងយ៉ាងឆាប់រហ័សដោយនៅព្រឹកថ្ងៃទី ២៦ មករាមានត្រឹម ២ ០១៩ នាក់តែប៉ុណ្ណោះ។ ដោយឡែកបើក្រឡេកទៅមើលប្រទេសថៃក៏មានអ្នកឆ្លងវីរុសនេះច្បាស់ការចំនួន ៨ ករណី និងមាន ៨៤ ករណីសង្ស័យផ្សេងទៀត (ត្រឹមព្រឹកថ្ងៃទី ២៦ មករា មាន ៧ ករណី)។
រំឭកថាវីរុសមួយនេះបាននឹងកំពុងធ្វើឲ្យពិភពលោកមានការតក់ស្លុតជាខ្លាំង ដោយមកទល់ពេលនេះអ្នកវិទ្យាសាស្រ្តមិនថាតែនៅប្រទេសចិន និងប្រទេសមហាអំណាចដទៃមិនទាន់អាចរកបានថ្នាំព្យាបាលផ្តាច់វីរុសនេះនៅឡើយ៕
ប្រភព៖ Shanghai.ist