ប្ដីប្រពន្ធខែឆ្នាំល្អអី ល្អតែឆ្នាំ តែបើចរិតមិនកើត ក៏មិនអាចយឹតយោងប្ដីបានដែរ មានតែទាញទម្លាក់ទឹកថែម

គូជីវិតល្អ មិនមែនដោយសារតែខែឆ្នាំ ធាតុល្អត្រូវគ្នានោះឡើយ តែវាស្ថិតលើបុគ្គលផ្ទាល់ទៅវិញទ។ ជ្រើសគូស្រករ កុំចង់បានតែ ខែឆ្នាំល្អ កុំជឿតែពាក្យគ្រូទាយ ហោរាគុណគូរ ត្រូវដឹងផងថា អ្វីៗ គឺស្ថិតលើបុគ្គល ព្រោះវាជាចិត្តគំនិត របស់មនុស្ស មិនមែនអាស្រ័យលើខែឆ្នាំនោះឡើយ។

82208681_3031110293781546_124330094809317376_n

មនុស្សខ្លះ សឹងតែថា កើតថ្ងៃខែឆ្នាំដូចគ្នាក៏ពិតមែន តែជាក់ស្ដែង បែរជាមានចិត្តគំនិត អត្តចរិត និស្ស័យផ្ទុយគ្នាខុសស្រឡះ។ អ៊ីចឹងហើយបានថា ប្ដីល្អ ឬប្រពន្ធល្អ មិនមែនអាស្រ័យលើខែឆ្នាំហ្នឹងឡើយ វាស្ថិតលើបុគ្គលផ្ទាល់ ថាអាចប្រព្រឹត្តខ្លួនបានប៉ុនណា។

82321881_2419903764804204_8221373174768467968_n

អ្នកខ្លះនិយាយថា យកប្ដី ឬប្រពន្ធ ខែនេះ ឆ្នាំនេះបានល្អ ព្រោះឃើញអ្នកមាន ឬសេដ្ឋីខ្លះ បានប្ដីប្រពន្ធឆ្នាំហ្នឹងគេរកស៊ីធូរ គេមានបាន អ៊ីចឹងត្រូវតែយកដូចគេ គំនិតបែបហ្នឹង មិនមែនជាគំនិតដែលត្រឹមត្រូវទេ ព្រោះថា មនុស្សខ្លះ ខែឆ្នាំហ្នឹងមែន តែក៏អាចបំផ្លាញ និងធ្វើឱ្យគ្រួសារ ស្រកស្រុត រលត់រលាយបានដែរ។ មនុស្សខ្លះល្អតែខែឆ្នាំ តែចរិតមារយាទសន្ដានមិនបាន ខ្ជិលច្រអូស កញ្ជើធ្លុះ ប៉ោឡែ អាវាសែ ចោលម្សៀត សួរថា យកមករួមដំណើរជីវិត ជាគូអនាគត អាចមានបាន ធូរធារ ក្លាយជាសេដ្ឋី ឬមានទ្រព្យស្ដុកស្ដម្ភតាមណា បើមិនចេះសូម្បីតែរៀបចំសន្សំទុកដាក់ផងនោះ។

82337272_2418764391584808_4759873200572071936_o

ជ្រើសគូស្រករ កុំរក ឬចង់បាន តែតាមហោគន់គូរ មនុស្សខ្លះ ហោរា ចិនសែថាល្អណាស់ តែគេមិនអាចល្អជាមួយយើងឡើយ គួរជ្រើសចិត្ត និងចិត្ត ជឿជាក់លើអ្វីដែលយើងឃើញជាក់ស្ដែងវិញល្អជាជាង៕

82784544_2419903561470891_7864310561809367040_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ