ក្រោយសម្តែងអារម្មណ៍បាក់ ទឹកចិត្តរបស់ខ្លួន! នេះគឺជាសាររំលែក ទុក្ខរបស់​ កញ្ញា​ ពេជ្រ​ សូលីកា​ ជូនដល់គ្រួសា រស ព​ !

ថ្មីៗនេះយេីងបានឃេីញមានរឿងចម្រូងចម្រាស់ច្រេីនទាក់ទងនឹងឃា ត.កម្ម. សម្លា ប់អ្នកចងការប្រាក់ដែលបានផ្ទុះកក្រេីកពេញបណ្ដាញសង្គមផងដែរ ។ ដោយជនល្មេីសនោះគឺជា​ ម្ដាយ​ របស់​ កញ្ញ្ញា​ ពេជ្រ​ សូលីកាផ្ទាល់តែម្ដង​ ហេីយកញ្ញាក៏មានការសោកស្ដាយចំពោះហេតុការណ៍នេះផងដែរ​ ។

នៅមុននេះបន្តិចកញ្ញា ពេជ្រ សូលីការ ក៏បានបង្ហោះសារសម្រាប់ រំ លែ ក ទុក្ខមួយជូនដល់គ្រួសារ ស ពដែលបានរៀបរាប់ថា៖

​ «សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរ ងគ្រោះនៃស ព 🙏🏻

ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចា ប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ

ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ

ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារស ពឡើយ

បន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោ សិកម្មពីគ្រួសារស ព ជំនួសម្ដាយរបស់ខ្ញុំផង 🙏🏻🙏🏻🙏🏻

——————————————————————

ចំណែក សង្គម តែស្ករ

ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរ

ទាំងសងខាងគឺសុធសឹងតែបាត់បង់មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នា

ក្នុងពេលឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស

ខ្ញុំចង់អ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថា

អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នា

គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ🙏🏻

ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជន ល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរ

ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ 🙏🏻» ៕

S 1

81363126_507855619824580_2163683156538949632_n

FB_IMG_1578988069536

81976737_522480368362105_5665871146931716096_o

78816443_495348724408603_3687789036379832320_o