តាមគណនី Theara Leang បានបង្ហោះនូវរូបភាពដ៏គួរឲ្យរំភើបជាច្រើនសន្លឹក ជុំវិញកាដូដែលស្វាមីរបស់អ្នកនាងបានជូនមានរបស់របរ Brand Brand ជាច្រើន និងទឹកចិត្តនៃការស្រលាញ់របស់ស្វាមីដែលមានមកលើខ្លួន។
Caption ចាក់ដោតរាងវែងអន្លាយបន្តិចមែន ប៉ុន្តែបានឆក់យកបេះដូងមនុស្សស្រីជាច្រើនលើបណ្តាញសង្គមឲ្យចុច Share ច្រើនជាង ១ ពាន់ដងត្រឹមរយៈពេលតែជាងមួយម៉ោងក្រោយការបង្ហោះ។
អត្ថន័យនៃ Caption នោះមានដូចខាងក្រោម៖ "
ថ្ងៃនេះសុំហូរហែរបន្តិចចុះ ❤️️ ព្រោះមិនមែនយូរៗកេីតឡេីងម្ដងទេសម្រាប់ខ្ញុំ គឺថា លេីកទី1អោយសុទ្ធ 😆 ទំនេរអានទៅ បេីធុញរុញចោលចុះ😄
អរគុណណាស់ប្ដីសំលាញ់🙏🙏🙏
ដឹងថាការងាររវល់ ពិបាកដេីរលេង តាំងពីថ្ងៃណូអែល រហូតឆ្លងឆ្នាំ រវល់ដកឃ្លាមិនរួច ដេកពិបាកចិត្តខ្លាចប្រពន្ធហត់ពេកឈឺ ហេីយមិនបានជូនដេីរលេង ខ្លាចប្រពន្ធស្រ្តេស..! អូនយល់តេី រស់នៅជាមួុយគ្នាជាង10ឆ្នាំហេីយគ្មានអីត្រូវពិបាកចិត្តក្រែងចិត្តទេ ពេលខ្លះអូនដេីរជាមួយមិត្តភក្តិ ពេលខ្លះចូលចិត្តshoppingម្នាក់ឯង ទៅគិតអីច្រេីន😄តែនិយាយមែន កាដូរខួបអាពាហ៍ពិពាហ៍ឆ្នាំទី7នេះ ខុសពីអា6ឆ្នាំចុះក្រោមមុនហាស 😂 មិនមែនរឿងកាដូរទេ ព្រោះអូនក៏អាចដេីរទិញខ្លួនឯងបានដែរ ប៉ុន្តែសំខាន់បំផុត គឺទឹកចិត្ត និងក្ដីស្រលាញ់ ❤️️ បងចេះរៀបចំបន្ទប់គេង ចេះគិតគូរថានាំអូនទៅណា ញ៉ាំបាយនៅឯណា ទៅទិញអីវ៉ាន់នៅណាខ្លះ យួរអីវ៉ាន់ឡេីងគេមេីលមុខ😍 រាល់ដងអត់ទេ អូនគិតម្នាក់ឯង រៀបចំខ្លួនឯង ដឹងតែថាតាមប្រពន្ធ ចង់ទៅណាទៅនឹង 😆 អូនសូមនិយាយត្រង់ចុះ អូនចង់ធ្វេីអីខ្លួនឯងគ្រប់យ៉ាងព្រោះអូនមិនចង់រងចាំទទួលយកការផ្ដល់អោយពីប្ដី ឬមនុស្សជុំវិញខ្លួននោះទេ😌 ព្រោះជីវិតដែលមានន័យគឺមិនអាចរស់ពឹងលេីគំនិត ឬការរៀបចំរបស់គេទេ ប៉ុន្តែលេីកនេះ បងរៀបចំពិសេសពេក អូនគិតមិនដល់ មិនហ៊ានសូម្បីស្មាន តែអារម្មណ៍ពិតដែលអូនចង់បង្ហាញប្រាប់បង គឺអូនពិតជាត្រូវការវា អារម្មណ៍បែបនេះ ភរិយាណាក៏ចង់បានពីប្ដីដែរ ហេីយអូនសប្បាយចិត្ត និងរីករាយបំផុតដែលមានបងជាប្ដី💋❤️️❤️️❤️️😍😍😍
ណែៗៗៗ.......ឃេីញទេ😆មេីលរូបចុះ😂 រឿងជាមួយប្រពន្ធ ស្រួលបំផុតចង់អោយឈរៗអង្គុយៗ ចង់អោយប្រពន្ធសពះ ងាយៗ អោយតែយល់ចិត្តប្រពន្ធ និយាយពីថាសំពះដល់ព្រឹកមិនបាច់ដេកក៏បាន🤣🤣 នេះអត់surpriseផង ដេីរទិញអង្គុយកម្មង់ខ្លួនឯង ថ្វាយបង្គំម្លឹងៗ😂 អរគុណត្រង់ជួយរេីសពណ័ ជួយយួរ ហេីយជួយឆូតកាត😆😜😛 ហាហាហា...! និយាយលេងទេ 😋😂 អរគុណគ្នារហូតនឹងគ្រាន់តែមិនដែលផុស 💋😍😘
រឿងមួយទៀត កុំថាខ្ញុំសំណាង 🙏 ស្រីស្អាតគ្រប់លក្ខ នៅប្ដីលួចមានស្រី ចុះទម្រាំស្រីមិនសូវស្អាតបាត? ឈប់គិតរឿងនេះទៀត❌❌
ប្ដីប្រន្ធល្អ គួរចេះនិយាយគ្នា ពិភាក្សារគ្នា យល់ពីបញ្ហាររវាងគ្នានឹងគ្នា ទាំងរឿងគ្រួសារ ការងារ និងហ៊ានសួរនាំគ្នាពីការរួមភេទជាដេីម។ គ្រួសារជាច្រេីនខ្មាស់អៀនណាស់ សូម្បីតែថេីបគ្នាមុខគេ អោយគ្នាក៏ថាអាសអាភាសដែរ ការយល់ខុសនាំអោយខ្សោយសុភមង្គល។ ការស្រលាញ់គ្មានព្រំដែល បង្ហាញនៅទីណាក៏គ្មានអ្នកស្អប់ដែរ អ្នកជ្រេញដែរ❤️️ សូមពង្រឹងសុភមង្គលក្នុងគ្រួសារអោយច្រេីន មានតែគ្រួសារសុខសប្បាយទេ ទេីបជីវិតមានសុភមង្គល❤️️🌹
ពីខ្ញុំ លាង ធារ៉ា 🌹❤️️"
ក្រឡេកទៅមើលការ Comment របស់បងប្អូនយើងក៏ម្នាក់ៗចូលរួមសាទរ និងបង្ហាញពីអារម្មណ៍រំភើបជំនួស ជាពិសេសគឺស្រីៗផ្ទាល់ដែលខ្លះប្រាថ្នាថាចង់បានជីវិតបែបនោះជាទីបំផុត!
ប្រភព៖ Facebook