ជាយូរលង់ណាស់មកហើយខ្មែរយើងតាំងពីដូនតាជំនាន់មុន បានបង្កើតឧបករណ៍ប្រើប្រាស់ និងសំភារៈប្រើប្រាស់ជាច្រើន ដើម្បីបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ទុកដាក់សម្រួលជីវភាពប្រចាំថ្ងៃ។
ជាក់ស្តែងមកទល់បច្ចុប្បន្ន សំភារៈមួយចំនួនត្រូវបានបាត់បង់ និងមិនសូវនិយមប្រើប្រាស់ដូចមុនឡើយ ដោយសារតែសម័យជឿនលឿន ឧបករណ៍ទំនើបមានការកើនឡើង រហូតកូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់អត្តសញ្ញាណខ្លួនឯងផង ដោយរបស់ប្រើប្រាស់មួយចំនួនមានប្រើតែនៅទីជនបទ ឬដាច់ស្រយាលតែប៉ុណ្ណោះ។
ដូច្នេះដើម្បីឱ្យកូនខ្មែរ មានការយល់ដឹង និងស្គាល់ពីរបស់ប្រើប្រាស់ខ្មែរបុរាណ តោះ! មកស្គាល់ឈ្មោះសំភារៈប្រើប្រាស់បុរាណដូនតារបស់យើងទាំងអស់គ្នាខាងក្រោម ៖