ថ្មីៗនេះហាងអាហារមួយកន្លែង បាននឹងកំពុងតែទទួលបានការពេញនិយមថាមានមុខម្ហូបឆ្ងាញ់ពិសា ជាពិសេសគឺការតុបតែងស្អាតប្លែកខ្លាំងនៅក្នុងន័យអភរិក្សសិល្បៈវប្បធម៌ភ្លេងបុរាណខ្មែរ រហូតទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។
ហាងមួយនេះត្រូវបានតុបតែងលក្ខណៈ Classic ស្រស់ស្អាត ដោយមានការតាំងរូបចាប៉ីយក្ស និងទ្រយក្ស នៅក្នុងហាងផ្ទាល់តែម្តង ដើម្បីជាការតាំងបង្ហាញភ្ញៀវក្នុងន័យស្រលាញ់អភិរក្សឧបករណ៍ភ្លេងខ្មែរពិត។
រូបភាពទាំងនេះត្រូវបានភ្ញាក់ផ្អើលដោយការបង្ហាញដោយម្ចាស់ហ្វេសប៊ុកមានឈ្មោះថា Vannak Sam ថែមទាំងបានរៀបរាប់ថ៖ « ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗ ចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯង វប្បធម៌ខ្លួនឯងធ្វើទេ !! ស្អាតទេ !! ទ្រខ្មែរ ចាប៉ីខ្មែរ ស្នាដៃខ្មែរ !!!»។
គួរឱ្យដឹងផងដែរថា ហាងដែលមានគំនិតអភិរក្សវប្បធម៌ខ្មែរមួយនេះមានឈ្មោះថា Rendez-Vous Restaurant & Café មានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ទល់មុខមនី្ទរដែនដី)៕
សូមទស្សនារូបភាពហាងនេះទាំងអស់គ្នា ៖
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Vannak Sam/ Rendez-Vous Restaurant & Café